adverise with khmeread Albania vs switzerland 1024x1024

អាល់​បា​នី​ត្រៀមប្រយុទ្ធ​គ្នា​ជាមួយ​ស្វ៊ី​ស​ផ្គា​ប់ចិត្ត​អ្នកមើល​ទូទាំង​ពិភពលោក​

    ​បន្ទាប់ពី​ចាប់ផ្តើម​យុទ្ធនាការ​ប្រកួត​ជម្រុះ​ដោយ​គ្មាន​នរណា​បំបាក់​បាន​រួចមក (​ឈ្នះ ៧ ស្មើ​៣) ជម្រើសជាតិ​ស្វ៊ី​សនឹង​ប្រយុទ្ធ​តស៊ូ​ដល់ទី​បញ្ចប់​ដើម្បី​លើក​ពាន​យូរ៉ូ ២០១៦​ដើម្បី​តបស្នង​ចំពោះ​ការឈឺចាប់​ក្នុង​វើ​ល​ខាប់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ក្រោយ​ចាញ់​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​បន្ថែម​ម៉ោង​កាលពី​ឆ្នាំ ២០១៤ ក្នុងប្រទេស​ប្រេ​ស៊ី​ល​។ ដោយ​ចាញ់​សាធារណៈរដ្ឋ​អៀរ​ឡង់ ១-០ ចាញ់​បូ​ស្នី ២-០ និង​ចាញ់​បែលហ្ស៊ិក ២-១ អំឡុង​ការប្រកួត​មិត្តភាព​អន្តរជាតិ ស្វ៊ី​សបាន​ស្តារ​យកជ័យ​ជម្នះ​មកវិញ​នៅ​ប្រកួត​ចុងក្រោយ​ជាមួយ​ម៉ុ​ល​ដូ​វ៉ា​ដោយ​លទ្ធផល ២-១ ប៉ុន្តែ​ពួកគេ​ដឹង​ច្បាស់​ណាស់​ថា​ថ្ងៃនេះ​ត្រូវតែ​លេង​ឱ្យ​ដូច​ខ្លា​ពេល​ប៉ះ​អាល់​បានីយ​ប់​នេះ​។

​    ​សម្រាប់​អាល់​បា​នី ប្រធាន​ក្រុម​ឆ្នើម​របស់​ពួកគេ​គឺ​កីឡាករ Lorik Cana ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង​របស់គាត់​លើ​ទីលាន​។ ជាមួយនឹង​ស្មារតី​ជា​អ្នក​ប្រយុទ្ធ ជម្រើសជាតិ​អាល់​បា​នី​បាន​ជាប់​លេង​យូរ៉ូ​ជា​លើកដំបូង​ដោយ​បញ្ចប់​នៅ​លេខ ២ ពីក្រោយ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ពូ​ល​ជម្រុះ​របស់​ពួកគេ​។

​    ​សម្រាប់​ស្វ៊ី​ស ខ្សែការពារ​គឺជា​ចំណុចខ្សោយ​របស់​ពួកគេ​ដូចដែល​បានឃើញ​ក្នុង​បរាជ័យ ៣-១ ក្រោម​ថ្វីដៃ​អ៊ុយ​ក្រែ​ន​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​ពួកគេ​ខ្លាំង​ខ្សែប្រយុទ្ធ ដោយសារតែ​វត្តមាន​កីឡាករ​ដូចជា Shaqiri, Embolo, Seferovic និង Mehmedi ដែល​គេ​ចាត់ទុកថា​នឹង​រះ​ត្រដែត​ក្នុង​យូរ៉ូ​នៅ​បារាំង​នេះ​។ ពួកគេ​ជា​គូប្រជែង​ស្វិតស្វាញ​ក្នុងពេល A ជាមួយ​បារាំង​។​

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- ស្វ៊ី​ស​និង​អាល់​បា​នី​ជួបគ្នា ២ ដង​អំឡុង​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ចុងក្រោយ ដោយ​ស្វ៊ី​សបាន​យកឈ្នះ​ទាំង ២ លើក (២-០ និង ២-១)​។​
​    ​- កីឡាករ Yarmolenko និង Konoplyanka របស់​អាល់​បា​នី​ប៉ះ​នឹង​តារា​ឆ្នើម Shaqiri និង Embolo របស់​ស្វ៊ី​សនឹង​ធ្វើឱ្យ​ក្រុម​ទាំងពីរ​លេង​ល្អមើល​ជាក់​ជាមិនខាន​យប់​នេះ​។​
​    ​- នាពេល​ចុងក្រោយ​ស្វ៊ី​សអា​ចឡើង​ផុត​ពូ​ល​ជម្រុះ World Cup ដោយ​ឈ្នះ ២ និង​ចាញ់​១ ក្រោយ​បំបាក់​ក្រុម​អេក្វាទ័រ និង​ហុង​ឌូ​រ៉ា​ស់​។​

​    ​ទោះយ៉ាងណា ក្រុម​ទាំងពីរ​សុទ្ធសឹង​តែមាន​ចំណុច​ល្អ​និង​មិនល្អ​ដូចគ្នា ជាពិសេស​គេ​សម្គាល់​ឃើញ​ប្រព័ន្ធ​ប្រយុទ្ធ​ក្រុម​ទាំងពីរ​គឺ​ខ្លាំង​ដូចគ្នា​។ ប៉ុន្តែ​ខ្សែការពារ​ជម្រើសជាតិ​ទាំងពីរ​ហាក់​នៅ​ភាពទន់ខ្សោយ​នៅឡើយ​ដូច្នេះ​យើង​ទស្សន៍ទាយ​ថា​ក្រុម​ទាំងពីរ​នឹង​ស៊ុត​បញ្ចូល​ទី​គ្នា (Over ២)៕

adverise with khmeread

មតិយោបល់