adverise with khmeread Index

បុរសម្នាក់បើកម៉ូតូទៅបុករបងតុលាការក្រុងតាខ្មៅសន្លប់ឈឹង

     កណ្តាល ៖ បុរស​ម្នាក់​អាយុ​ប្រហែល​២៣​ឆ្នាំ ទំនង​ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​ខឿន​នៅមុខ​សាលាដំបូង​ខេត្តកណ្តាល​ទីតាំង​កើ​ត​ហេតុ​ស្ថិតនៅ​រង្វង់​មូល​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​សន្លប់​ឈឹង​។​
     ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​អាយុ​ប្រហែល​២៣​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 1CR-1140​បើក​តាមផ្លូវ​ជាតិ​លេខ​២​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន លុះដល់​រង្វង់​មូល​ក៏​បើក​ទៅ​ត្រង់​បុក​ខឿន​មុខ​តុលាការ​សន្លប់​ឈឹង​តែម្តង​។​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ រីឯ​ម៉ូតូ​ប៉ូលិស​យកទៅ​រក្សាទុក​៕​

adverise with khmeread

មតិយោបល់