adverise with khmeread 666caea4 cdcb 458f a93c 50226220d2dd

ឃាត់​ចោរឆក់​ម្នាក់ បក្ខ​ពួកវា​ម្នាក់​យក​ទូរស័ព្ទ​២​គ្រឿង​រត់​បាត់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ក្នុងចំណោម​២​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ពី​ស្ត្រី​ម្នា​ក់នៅ​ចំណុច​ផ្លូវ​លេខ​១៧២​កែង​ផ្លូវ​លេខ​៥១​ភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​កាលពី​ម៉ោង​៧​កន្លះ​ព្រឹក​ថ្ងៃទី​១១​ មិថុនា​នេះ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ផាន់​ណា ដា​វីត ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​មិន​ប្រាកដ ពីបទ​ឆក់​កាបូបយួរ​។ វត្ថុតាង​ចាប់យក​បាន​មាន កាបូបយួរ​ចំនួន​មួយ​ជា​របស់​ជនរងគ្រោះ។ ចំណែក​ទូរ​សព្ទ័​ដៃ​ ចំនួន​០២​គ្រឿង​ម៉ាក​ LG ​ពណ៌​ទឹកប្រាក់​និង​ម៉ាក​ណូគារ​ពណ៌​ខ្មៅ ត្រូវបាន​ជនសង្ស័យ​ម្នាក់ទៀត​យកចេញ​ពី​ក្នុង​កាបូប​យក​រត់គេច​ខ្លួន​បាត់​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ កែវ មុំ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ ​មុខរបរ​ចុងភៅ មាន​ទីលំនៅ​ផ្ទះជួល លេខ​១៤​ ផ្លូវ​លេខ​១៣០​ សង្កាត់​ផ្សារកណ្តាល​១ ​ខណ្ឌដូនពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់