adverise with khmeread E9431fd9 7710 44cc b584 6f25f4cb40a5

រន្ទះបាញ់​ស្លាប់​លោកគ្រូ​និង​សិស្ស​នៅ​ខេត្តតាកែវ​

    តាកែវ ៖ លោកគ្រូ​និង​សិស្ស​បាន​ទាក់​សត្វ ខណៈពេល​មាន​ភ្លៀងរលឹម ត្រូវបាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​ពេលដែល​កំពុង​រង់ចាំ​ចាប់​សត្វ​លលក​ដែល​ជិត​ចូល​អន្ទាក់​ពួកគាត់​។​

    គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់​គ្រូ​ និង​សិស្ស​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​កណ្តាល​វាលស្រែ​នៅ​ភូមិ​ឫស្សី ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ។​

    សាច់ញាតិ​ជនរងគ្រោះ​បាន​និយាយថា អ្នក​ទាំង​២​នាក់​ដែល​រងគ្រោះ​ដោយសា​រន្ទះបាញ់​នេះ​បាន​ទៅរក​ទាក់​សត្វ​លលក​តាំងពី​មេឃ​មិនទាន់​ភ្លៀង។ លុះ​មេឃ​រកកលនឹង​ភ្លៀង​ពួកគាត់​នៅតែ​មិន​ត្រឡប់មកផ្ទះ ដោយ​សង្ស័យថា​អាច​នៅ​រង់ចាំ​ចាប់​សត្វ​លលក​ដែល​ជិត​ចូល​អន្ទាក់​ខ្លួន​។​

    ពួកគាត់​បន្តថា ជនរងគ្រោះ​ទាំង​២​នាក់​ឈ្មោះ គា ប៊ុណ្ណា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​គ្រូ និង​ឈ្មោះ ឆាយ នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​សិស្ស អ្នក​ទាំង​២​រស់នៅ​ភូមិ​ជ្រោយ ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ​។​

    បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំង​២​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ក្រោយ​ពេលដែល​សមត្ថកិច្ច​ចុះទៅពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​។​

    សូមបញ្ជាក់ថា នៅ​ឃុំ​ចំប៉ា​ដែល​ទទួលបាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ​កាលពី​ថ្ងៃទី​១០​នោះ ក៏មាន​ខ្យល់​កន្ត្រាក់​បោកបក​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងស្រុង​អស់​២​ខ្នង​ផងដែរ គឺ​នៅ​ភូមិ​ដង្ហិត ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស​។​

    ចំណែកឯ​ស្រុក​សំរោង គឺ​នៅ​ភូមិ​ដក់ពរ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​វិញ ក៏មាន​ផ្ទះ​ប្រពល​រដ្ឋ​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់​រលំ​អស់​១៣​ខ្នង រលំ​ទាំងស្រុង​៦​ខ្នង និង​រង​ផលប៉ះពាល់​៧ខ្នង​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់