adverise with khmeread Fccfd96e d6fe 48cc 8d86 aa164ae81351

កុងតឺន័រ​បើក​បុក​ម៉ូតូ​គុប​ស្លាប់​នារី​២​នាក់​នៅ​ផ្លូវជាតិ​លេ​៤

    ភ្នំពេញ ៖ នារី​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​គុប​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១ ​និង​៤០​នាទី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦នេះ។​

    ប៉ូលិស​បាន​ឱ្យដឹងថា អ្នកបើកបរ​បង្កហេតុ​និង​ព្រូឡាន​ត្រូវ បាន​ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​ព្យាយាម​បម្រុង​រត់គេចខ្លួន​នាំយក មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី​។​

    ដោយឡែក​នារី​រងគ្រោះ​ទាំង​២​នាក់​បងប្អូន​មិនទាន់​ត្រូវ បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដែល​ប្រជាពលរដ្ឋ​មានការ​រន្ធត់​អាណិតអាសូ​យ៉ាងខ្លាំង​។​

    ប៉ូលិស​បន្តថា កុងតឺន័រ​បង្កហេតុ​ម៉ាក ​FUSO ​ពណ៌​បៃតង​សលាក​លេខ​ ​3A-6503 ​សណ្តោង​កន្ទុយ​ស្លាក​លេខ ​4A-1665។ ចំណែក​ភាគី​ម៉ូតូ​គុប​ប្រផេះ​ស្លា​លេខ​ភ្នំពេញ ​1AH-3577៕

adverise with khmeread

មតិយោបល់