adverise with khmeread 00

​តើ Bale អាចជួយ​វែ​ល​យកឈ្នះ​ក្រុម​ខ្លាំង​ស្លូ​វ៉ា​គី​បាន​ដែរឬទេ​ក្នុង​រាត្រី​នេះ​?

​    ​ជំនួប​រវាង​ជម្រើសជាតិ​វែ​ល​និង​ស្លូ​វ៉ា​គី ដែលជា​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល B នៅ​កីឡដ្ឋាន​ថ្មី​ក្នុង​ទីក្រុង Bordeaux កំពុង​រង់ចាំ​ក្រុម​ល្អ​ទាំងពីរ​នេះ​។ ក្រុម​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នឹង​រង់ចាំ​ក្រុម​សំណព្វ​របស់ខ្លួន​មកដល់​ទីក្រុង Bordeaux ខណៈ​ជម្រើសជាតិ​វែ​ល​សង្ឃឹមថា ក្រោម​ការបញ្ជា​ក្រុម​កីឡាករ​ក្នុង​ទីលាន​ដោយ​កីឡាករ Gareth Bale នឹង​អាច​នាំ​ក្រុម​ទទួលបាន​ជ័យជម្នះ​។ ការពិត​មួយ​នោះ​គឺថា ប្រទេស​វែ​ល​ពឹង​ផ្អែកលើ Gareth Bale ចំណែកឯ​ក្រុម​ស្លូ​វ៉ា​គី​ពឹង​ផ្អែកលើ​ខ្សែបម្រើ​នាំ​លេង Marek Hamšík និង​ក្រុម​ទាំងមូល​។ កីឡាករ Hamšík គឺជា​តួឯក​ចម្បង​ដែល​បាន​ជួយ​ស្លូ​វ៉ា​ឱ្យមាន​សិទ្ធិ​ឡើងមក​ប្រកួត​យូរ៉ូ​នៅ​បារាំង​នេះ​។ ដោយ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​យូរ៉ូ ស្លូ​វ៉ា​គី​មាន​ចំណុចខ្លាំង​ត្រង់​ថា ពួកគេ​ពូកែ​លេង​សហការ​ជា​ក្រុម​បានល្អ​ជាងគេ និង​មាន​ស្មារតី​ប្រយុទ្ធ​មិនចេះ​ងាករេ​។ ប្រសិនបើ​ក្រុម​ណាមួយ​ឈ្នះ​ការប្រកួត​នេះ នោះ​វា​នឹង​ក្លាយជា​សញ្ញា​គ្រោះថ្នាក់​ដល់​ជម្រើសជាតិ​អង់គ្លេស ដែល​ស្ថិតក្នុង​ពូ​ល B នេះដែរ​។

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- ស្លូ​វ៉ា​ចាញ់​តែ ៣ ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត ២៥ លើកចុងក្រោយ​។​
​    ​- ជាមួយ​ជ័យជម្នះ ២ ប្រកួត​ទៅលើ​ប្រទេស​ហ្ស​ក​ហ្ស៊ី​និង​អាល្លឺម៉ង់​ហើយ​ស្មើ​មួយ​ជាមួយ​អៀរ​ឡង់​ខាងជើង​ក្នុង ៣ ប្រកួត​ចុងក្រោយ នោះ​បង្ហាញថា ស្លូ​វ៉ា​គី​គឺជា​ក្រុម​ហ្មត់ចត់​ចំពោះ​ការប្រកួត​នីមួយៗ​របស់ខ្លួន​។
​    ​- ប៉ុន្តែ​ទម្រង់​លេង​របស់​វែ​ល​គឺ​ឡើង​ចុះ​ដូច​ទឹករលក ព្រោះ​ពួកគេ​ទើបតែ​ចាញ់​ស៊ុយអែត ៣-០ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​ចុងក្រោយបង្អស់​។​

​    ​អ៊ីចឹង​យើង​អាច​សរុបសេចក្តី​មក​ថា ប្រទេស​វែ​ល​ភាគច្រើន​គឺ​ពឹង​ផ្អែកទៅលើ​កីឡាករ​ឆ្នើម Bale, Ramsey  ប៉ុន្តែ​សម្រាប់​ស្លូ​វ៉ា​គី​វិញ​ពួកគេ​ជា​ក្រុម​ចូលចិត្ត​លេង​សហការគ្នា​និង​មាន​ប្រព័ន្ធ​លេង​រឹងមាំ ដូច្នេះ​លទ្ធផល​លទ្ធផល​ឈ្នះ ១-០ សម្រាប់​ស្លូ​វ៉ា​គី​គឺ​ពិតជា​ស័ក្តិសម​៕​

adverise with khmeread

មតិយោបល់