adverise with khmeread 1

Yuri និង​បងប្អូន​ជីដូនមួយ​ស្អាត​ចាប់ដៃគ្នា​ថត​ឈុត​ប៊ី​គី​នី ធ្វើឱ្យ​ប្រិយមិត្ត​ចាប់អារម្មណ៍​ខ្លាំង​មួយ​រំពេច​

​    ​ទោះបីជា Yuri និង​បងប្អូន​ជីដូនមួយ Vivian គឺជា​ដៃគូ​ជាប់សាច់​នឹង​គ្នា​ទើបនឹង​ប្រឡូក​ក្នុង​វិស័យ​ជាមួយគ្នា ប៉ុន្តែ​រូបភាព​ថត​គ្នា​ពីរ​នាក់​របស់​អ្នក​ទាំងពីរ​បានក្លាយ​ជា​រូប​ទទួលបាន​ការគាំទ្រ​យ៉ាង​ឆាប់រហ័ស​។​

​    ​បន្ទាប់ពី​ពួកគេ​បានបង្ហាញ​ខ្លួន​នៅក្នុង​ឈុត​ហែល​ទឹកជា​លើកដំបូង​ដែល​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ទៅដល់​ប្រិយមិត្ត​កាលពីពេល​ថ្មីៗ​នេះ បណ្តា​ប្រិយមិត្ត​បាន​ស្លុង​ស្មារតី​ម្តងទៀត​ជាមួយនឹង​រូបថត​ដ៏​ទាក់ទាញ​របស់​បងប្អូន​ស្រី​ដ៏​ស្រស់ស្អាត​ទាំងពីរ​នេះ​។

​    ​នៅក្នុង​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​ផ្តិត​ដោយ​ទស្សនា​វ​ដ្តី Barrel ទាំងនេះ បានបង្ហាញ​ពី​សម្រស់​ដ៏​ទាក់ទាញ​របស់​បងប្អូន​ជីដូនមួយ​ស្រី​ពីរ​នាក់ ខណៈដែល​ពួកគេ​បានបង្ហាញ​ពី​ដងខ្លួន​ដ៏​ស្រស់ស្អាត​មិន​ចាញ់​គ្នា​នោះឡើយ ដែល​នេះ​សបញ្ជាក់​យ៉ាងច្បាស់​ថា​អ្នក​ទាំងពីរ​មាន​ទេពកោសល្យ​សិល្បៈ​តាំងពី​កំណើត​៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់