adverise with khmeread 0

​បី​ពិន្ទុ​សម្រាប់​តោ​កំណាច​អង់គ្លេស​ក្នុង​ពូ​ល B មិន​ពិបាក​រក ខណៈ​ប៉ះ​ខ្លាឃ្មុំ​ទឹក​ក​រុស្ស៊ី​

​    ​នេះ​គឺជា​ប្រកួត​ដំបូង​ដែល​ជម្រើសជាតិ​អង់គ្លេស​ត្រូវ​បង្ហាញ​ពិភពលោក​ថា​ខ្លួន​ក៏មាន​សមត្ថភាព​លើក​ពានរង្វាន់​យូរ៉ូ ២០១៦ នេះដែរ ព្រោះ​ពួកគេ​មាន​ខ្សែប្រយុទ្ធ​ឆ្នើមៗ​នា​សម័យ​ទំនើប​នេះ​។ អង់គ្លេស​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​នៅក្នុង​ការប្រកួត​ជម្រុះ ដោយ​ឈ្នះ​ទាំង ១០ ប្រកួត​។ ជាមួយ​កីឡាករ Cahill និង Smalling ជា​ការពារ​កណ្តាល ព្រមទាំង Barkley, Wilshere, Alli និង Lallana លេង​ខ្សែបម្រើ និង​ខ្សែប្រយុទ្ធ​មុត​ស្រួច Rooney, Kane, Vardy, Sturridge និង Rashford ក្រុម​កីឡាករ​ជម្រើសជាតិ​រុស្ស៊ី​ច្បាស់​ជា​ត្រូវ​ចុះមក​ជួយ​បិទ​គ្នា​ជាមិនខាន​។ ទោះ​យ៉ាងនេះ​ក្តី រុស្ស៊ី​ជា​ក្រុម​រឹង​ពេល​ប្រកួត​លក្ខណៈ​អន្តរជាតិ​ធំៗ ដូច្នេះ​អង់គ្លេស​ក៏​មិនអាច​មើលស្រាល​គូប្រកួត​បាន​នោះដែរ​។​

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- ជម្រើសជាតិ​អង់គ្លេស​ឈ្នះ ១៧ ក្នុងចំណោម ២១ ប្រកួត​ចុងក្រោយ​របស់ខ្លួន​។​
​    ​- អង់គ្លេស​ឡើងមក​ព្រឹត្តិការណ៍​យូរ៉ូ​ដោយ​ឈ្នះ​ក្នុង​ប្រកួត​ជម្រុះ​ទាំង ១០ ប្រកួត​។ ចំណុចខ្លាំង​របស់​ពួកគេ​គឺ​ខ្សែការពារ និង​ប្រយុទ្ធ​។
​    ​- រុស្ស៊ី​បាត់បង់​តួឯក​សំខាន់ៗ​មួយចំនួន​ដូចជា Dzagoev, Zhirkov, Cheryshev និង Denisov​។
​    ​- តោ​កំណាច​អង់គ្លេស​បានបញ្ចប់​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយនឹង​ជ័យជម្នះ​ទាំង ៣ ប្រកួត​ទៅលើ​ជម្រើសជាតិ​តួ​ក​គី អូស្ត្រាលី និង​ព័រ​ទុយ​ហ្គា​ល់​។ ស្របពេល​ដូចគ្នានេះដែរ​ជម្រើសជាតិ​រុស្ស៊ី​បាន​ចាញ់​បារាំង ៤-២ មុនពេល​បន្តទៅ​ចាញ់​សាធារណៈរដ្ឋ​ឆែក និង​ស្មើ​សែ​ប៊ី​។​

​    ​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ល្អ​ដូចគ្នា​ព្រោះ​ក្រុម​ណា​ជា​ម្ចាស់ផ្ទះ​នឹង​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​នេះ​គឺជា​ការប្រកួត​ផ្លូវ​ការដែល​ប្រព្រឹត្តិ​ឡើង​នៅ​ប្រទេស​បារាំង ដូច្នេះ​លទ្ធផល​អង់គ្លេស​យកឈ្នះ​រុស្ស៊ី ១-០ គឺ​ស័ក្តិសម​បំផុត​៕​

adverise with khmeread

មតិយោបល់