adverise with khmeread 11

តារាចម្រៀង The Voice អាមេរិក​ត្រូវ​បុរស​ម្នាក់​បាញ់​៥​គ្រាប់​ស្លាប់​ខណៈ​កំពុង​ច្រៀង​សម​នៅក្រោយ​ឆាក​តន្ត្រី​នៅ Florida

​    ​នាង Christina Grimmie អតីត​តារាចម្រៀង The Voice ត្រូវបាន​គេ​បាញ់សម្លាប់ បន្ទាប់ពី​ការប្រគុំ​តន្ត្រី​មួយ​ក្នុង​រដ្ឋ Florida កាលពី​យប់​ថ្ងៃ​សុក្រ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បន្ទាប់មក​បុរស​នោះបាន​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​។​

​    ​យោងតាម​សាក្សី​បានឱ្យដឹងថា នាង Grimmie វ័យ ២២ ឆ្នាំ​ត្រូវបាន​បាញ់ ៥ គ្រាប់​នៅក្រោយ​ឆាក​រង្វង់​ម៉ោង ១០ និង ៤៥ នាទី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្បែរ​រោង​សម្តែង Plaza Live ខណៈ​នាង​កំពុង​ច្រៀង​សម និង​ឃាតករ​ត្រូវបាន​ធាក់​ដោយ​បងប្រុស​របស់​នាង​ឈ្មោះ Mark មុនពេល​ជន​នោះ​ទាញ​កាំភ្លើង​បាញ់សម្លាប់​ខ្លួន​។​

​    ​ការបាញ់សម្លាប់​កើតឡើង​ចំពោះមុខ​ក្មេង​តូច​និង​ក្មេង​ជំទង់​ចំនួន ៦០ នាក់​។​

​    ​នាង​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ Orlando Regional Medical Center ក្នុងស្ថានភាព​គ្រោះថ្នាក់​ខ្លាំង ហើយ​សាក្សី​ម្នាក់​និយាយថា គាត់​បានឃើញ​នាង​ចេញឈាម​ពី​ក្បាល​របស់​នាង និង​ឃើញ​គេ​កំពុង​សង្កត់​ទ្រូង​នាង​ដើម្បី​ជួយសង្គ្រោះ​។​

​    ​ចំណែក​ខ្មាន់កាំភ្លើង​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ គ្មាន​នរណាម្នាក់​របួស​ក្នុងអំឡុងពេល​បាញ់​នោះទេ​។​

​    ​នៅ​ម៉ោង ២ និង ៤៥ នាទី​យប់​ថ្ងៃ​សុក្រ អ្នកកាសែត​បានបញ្ជាក់​ថា​តារា​រូបនេះ​បាន​ស្លាប់​ទៅហើយ​។​

​    ​មូលហេតុ​នៃ​ការស្លាប់​សម្លាប់​នេះ ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​៕

 

adverise with khmeread

មតិយោបល់