adverise with khmeread 11

នរណា​ទ្រាំ​ឱ្យនៅ​ក្នុងស្រុក​ទៀត​? ប្រិយមិត្ត​ស្រវឹងខួប​របស់​អង់គ្លេស​បន្ត​បង្ក​អំពើ​ហឹ​ង្សា​ជាមួយ​អ្នកស្រុក Marseille និង​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី​

​    ​អំពើ​ហឹ​ង្សា​បាន​កើតឡើង​ម្តងទៀត​ក្នុង​ទីក្រុង Marseille ក្នុង​យប់​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ ខណៈ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស រុស្ស៊ី​និង​បារាំង​បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​។​

​    ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​ដែល​បាន​ផឹក​ស្រវឹង​ពេញ​មួយថ្ងៃ​និង​ខ្វះ​ទំនួល​ខុសត្រូវ​នៅ​រង្គសាល Queen Victoria ក្នុង​សង្កាត់ Old Port បាន​គប់​ដប​ស្រា​ដាក់​មន្ត្រីប៉ូលិស ដែល​បន្ទាប់មក​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​អ្នក​គាំ​ត្រ​គ្មាន​បានការ​ទាំងនេះ​។​

​    ​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី​បាន​ចូល​រួមការ​ប្រវាយប្រតប់​ជាមួយ​ក្រុមយុវជន​ស្រវឹង​មួយចំនួន​តាម​ដងផ្លូវ​ទៅវិញទៅមក ហើយ​សាក្សី​ម្នាក់​បាន​និយាយថា នរណា​ដែល​ដួល​ទៅលើ​ដី​ត្រូវបាន​ទាត់​ម្តង​ហើយ​ម្តងទៀត​។​

​    ​ប្រភពពី​ប៉ូលិស​បារាំង​បាន​ប្រាប់ Daily Mail ថា "​ម្តងទៀត​ហើយ​ដែល​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​បាន​ផឹកស្រា​ខ្លាំង​ពេញ​មួយថ្ងៃ​និង​ពួកគេ​មិនអាច​ម្ចាស់ការ​លើ​ខ្លួនឯង​បានទេ​"៕

adverise with khmeread

មតិយោបល់