adverise with khmeread 547b0a72 a57a 4ea6 86a8 9a7b9975dbe1

ថ្នាំញៀន​មួយកញ្ចប់ ក៏​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បា​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០​ មិថុនា​ ឆ្នាំ​២០១៦​ ម៉ោង​១០​យប់​ពីបទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​ប៉ុ​ស្តិ៍ក្បាលកោះ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ ហ៊ឹ​ម សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។ ​ដកហូត​បាន​វត្ថុតាង​រួមមាន ​ក្រាម​ព​ណ៌ស​ថ្លា (​សង្ស័យ​ជា​ថ្នាំញៀន​)​ ០១​កញ្ចប់​ថង់​តូច។​

    បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់