adverise with khmeread 4 buffett gatesbig

គ្រាន់តែ​បាយ​ថ្ងៃត្រង់​ជាមួយ​មហាសេដ្ឋី Warren Buffett ក៏មាន​គេ​ដេញថ្លៃ​ដែរ ដឹងថា​ពិសា​ជាមួយ​គាត់​មួយពេល​អស់​ប៉ុន្មាន​ទេ​?

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បានឱ្យដឹងថា អ្នកដេញថ្លៃ​អនាមិក​ម្នាក់​បាន​យល់ព្រម​ជា​លើ​ទី​ពីរ​ដើម្បី​ចំណាយ​ប្រា​ក់ជាង ៣,៤ លាន​ដុល្លារ​សម្រាប់​អាហារ​ថ្ងៃត្រង់​ជា​លក្ខណៈ​ឯកជន​ជាមួយ​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ លោក Warren Buffett ជាមួយ​ប្រាក់​ទទួលបាន​ពី​ដំណើរការ​ដេញថ្លៃ​នេះ​នឹង​បរិច្ចាគ​ទៅ​អង្គការ​មនុស្សធម៌​សម្រាប់​ជន​អានា​ថា​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។ 

​    ​ការដេញថ្លៃ​ចំនួន ៣.៤៥៦.៧៨៩ ដុល្លារ​ពី​ជ័យលាភី​កាលពី​ថ្ងៃ​សុក្រ​បាន​ក្លាយជា​ការដេញ​ថ្លៃ​ខ្ពស់​ជាងគេ​បំផុត​គិត​តាំងពី​ឆ្នាំ ២០១២ មក នៅពេល​អ្នកដេញថ្លៃ​ម្នាក់​ផ្សេងទៀត​បាន​ដេញថ្លៃ​ចំនួន ៣.៤៥៦៧៨៩ ដុល្លារ​ដើម្បី​ក្លាយជា​លុយ​បរិច្ចាគ​ផ្នែក​សប្បុរសធម៌​ផ្ទាល់ខ្លួន​ថ្លៃ​ជាងគេ​បំផុត​នៅ​ក្រុមហ៊ុន​ដេញថ្លៃ eBay​។​

​    ​ការដេញថ្លៃ​រយៈពេល​មួយ​សប្តាហ៍​ពេញ​នៅ eBay លើក​នេះ​ដើម្បី​រៃអង្គាស​លុយ​សម្រាប់​អង្គការ Glide Foundation បានចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ និង​បញ្ចប់​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ នៅត្រឹម​ពាក់កណ្តាល​ព្រឹក​ថ្ងៃ​សុក្រ ការដេញថ្លៃ​បាន​ឡើងដល់ ២,៦ លាន​ដុល្លារ ជិត ៣០០.០០០ ដុល្លារ​ខ្ពស់ជាង​ការដេញថ្លៃ​ឆ្នាំមុន​ដោយ​ក្រុមហ៊ុន Dalian Zeus Entertainment Co នៅ​ប៉េកាំង បើ​គិត​ពេលវេលា​ដូចគ្នា​។ 

​    ​ជ័យលាភី ៦ នាក់​ក្នុងចំណោម ៨ នាក់​នៅ​លើក​មុនៗ​បាន​ចំណាយលុយ​ជាង ២ លាន​ដុល្លារ​ដើម្បី​ពិសា​បាយ​ថ្ងៃ​ជាមួយ​លោក Warren Buffett អ្នកវិនិយោគ​ដែល​ដឹកនាំ​ក្រុមហ៊ុន​ពហុ​ផលិតផល Berkshire Hathaway ។ 

​    ​លោក Warren Buffett រៃអង្គាស​លុយ​បាន​ជាង ២០ លាន​ដុល្លារ​សម្រាប់​អង្គការ Glide​។ ការដេញថ្លៃ​ពិសា​អាហារ​ថ្ងៃ​ត្រង់នេះ​ចាប់ផ្តើម បន្ទាប់ពី​ភរិយា​ទីមួយ​របស់លោក​បា​ហ្វ​ហ្វេ​ត គឺ​លោកស្រី Susie Buffett បង្ហាញ​គាត់​ពី​អង្គការ​នេះ ជា​កន្លែង​ដែល​ភរិយា​ធ្វើការ​ស្ម័គ្រចិត្ត​។ លោកស្រី Susie Buffett ស្លាប់​ក្នុង​ឆ្នាំ ២០០៤ ប៉ុន្តែ​ទំនាក់ទំនង​រវាង​លោក Buffett និង​អង្គការ Glide នៅតែ​ស្ថិតស្ថេរ​ជា​ដរាប​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់