adverise with khmeread Book

សៀវភៅ ១០ ក្បាលនេះនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកអំពីរឿងលុយកាក់ជារៀងរហូត

ការអាន​សៀវភៅ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អាចជួយ​លោកអ្នក​ឲ្យ​ក្លាយជា​អ្នកមាន​បាន និង​អាច​រៀបចំ​ជីវិត​ហិរញ្ញវត្ថុ​បាន​យ៉ាង​ត្រឹមត្រូវ​ថែមទៀត​។ ខាងក្រោម​នេះ​គឺជា​សៀវភៅ​មួយចំនួន ដែល​ល្អ​បំផុត​សម្រាប់​ជួយ​លោកអ្នក​ក្នុងការ​វិនិយោគ និង​គ្រប់គ្រង​លុយកាក់​ឲ្យ​បានល្អ​។

១- សៀវភៅ Your Money or Your Life ដោយ Vicky Robin និង Joe Dominguez
​មនុស្ស​ជាច្រើន​មិនបាន​កំណត់​អាទិភាព​លើ​របៀប​ដែល​ពួកគេ​ធ្វើការ​ចំណាយ​នោះទេ​។ ទោះយ៉ាងណា សៀវភៅ Your Money or Your Life បាន​ផ្តោត​សំខាន់​លើ​ទស្សនាទាន​មួយ​ថា ពេលវេលា​ជា​មាសប្រាក់ ដែល​ក្នុងនោះ​អ្នកនឹង​ចេះ​កំណត់​រឿង​អាទិភាព ស្វះ​ស្វែងរក​ចំណូល​ដែល​ទៀងទាត់ និង​បន្ត​ស្វែងរក​ឯករាជ្យ​ខាង​ហិរញ្ញវត្ថុ​។

២- សៀវភៅ I Will Teach You to be Rich ដោយ Ramit Sethi
​សៀវភៅ​នេះ​បង្រៀន​មនុស្ស ដែលមាន​អាយុ​ក្រោយ​ម ៣០ ឆ្នាំ និង​មាន​ជីវភាព​សមរម្យ​អំពី​របៀប​ក្លាយជា​ម្ចាស់​លើ​ប្រាក់​ខ្លួនឯង​យ៉ាង​ងាយស្រួល​បំផុត​។ ការចំណាយ​ឥត​ប្រុងប្រយ័ត្ន​ហាក់បីដូចជា​រឿង​សាមញ្ញ​ក្នុងចំណោម​យុវជន​ប៉ុន្តែ​បន្ទាប់ពី​ឃើញ​កម្មវិធី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​រយៈពេល ៦ សប្តាហ៍​យ៉ាង​ផ្ចិតផ្ចង់​របស់លោក Sethi រួចមក វា​នឹង​អាច​នាំ​អ្នកដើរ​លើផ្លូវ​ត្រូវ​វិញ​។

៣- សៀវភៅ The Random Walk Guide to Investing ដោយ Burton Malkiel
​សៀវភៅ​នេះ​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ ឬ​ពោរពេញ​ទៅដោយ​ភាសា​វិនិយោគ​នោះទេ​។ ប្រសិនបើ​អ្នកជា​អ្នករៀន​អង់គ្លេស​ថ្មីថ្មោង និង​ត្រូវការ​គោលការណ៍​ហិរញ្ញវត្ថុ​ដ៏​ល្អ​អំពី​របៀប​វិនិយោគ​លុយ​របស់​អ្នក អ៊ីចឹង​សៀវភៅ​នេះ​គឺ​អស្ចារ្យ​ណាស់​សម្រាប់​អ្នក​។

៤- សៀវភៅ Financially Fearless: The LearnVest Program For Taking Control Of Your Money ដោយ Alexa Von Tobel សៀវភៅ​នេះ​មាន​ភាព​អស្ចារ្យ​ណាស់​សម្រាប់​មនុស្ស​វ័យក្មេង​។ អ្នកនាង Alexa Von Tobel ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Learnvest បាន​ចែករំលែក​បទពិសោធន៍​ពី​របៀប ដែល​គាត់​បាន​ជួយ​អតិថិជន​ឲ្យ​រៀបចំ​ផែនការ​យ៉ាង​ល្អិតល្អន់​បាន​កាន់តែច្រើន​ជាមួយនឹង​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ ប្រសិនបើ​អ្នកជា​ប្រភេទ​មនុស្ស​ចូលចិត្ត​វិភាគ សៀវភៅ “Financially Fearless” មាន​សន្លឹក​កិច្ចការ​សម្រាប់​ហាត់​សាកល្បង​ជាច្រើន​ទំព័រ​ក្នុងនោះ​ផងដែរ​។ ក្រៅពី​សៀវភៅ​អ្នក​ក៏​អាចរ​កវា​បាន​នៅលើ​អន​ឡាញ និង ជា App ផងដែរ​។

៥- សៀវភៅ The Automatic Millionaire ដោយ David Bach
​ប្រព័ន្ធ​របស់លោក David Bach ដែល​បាន​ណែនាំ​ក្នុង​សៀវភៅ​នេះ​ផ្តល់​ឲ្យ​លោកអ្នក​នូវ​វិធីសាស្ត្រ​ស្វ័យប្រវត្តិ​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក​។ លោក​បាន​ផ្តល់នូវ​ដំណោះស្រាយ​មួយ ដែល​ធ្វើ​ឲ្យ​ការដោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​របស់លោក​អ្នកកា​ន់​តែ​លែងមាន​ភាព​រញ៉េរញ៉ៃ​។

៦- សៀវភៅ The Paradox of Choice ដោយ Barry Schwartz
​អ្វីដែល​ធ្វើ​ឲ្យ​យើង​មិនសូវ​សប្បាយចិត្ត​គឺថា​យើង​មាន​ជម្រើស ដែល​ត្រូវ​ជ្រើសរើស​ច្រើនពេក​។ ផ្អែក​តាម​លោក Barry Shwartz យើង​គួរតែ​ធ្វើការ​សម្រេចចិត្ត​មួយ នៅពេល​យើង​មាន​ជម្រើស​ពីរ​សម្រាប់​ផលិតផល ១ ជាជាង​សម្រាប់​ផលិតផល ២០​។

៧- សៀវភៅ Why Smart People Make Big Money Mistakes (and How to Correct Them) ដោយ Gary Belsky និង Thomas Gilovich​ការប្រើ​រឿងនិទាន​ដំណាល​ក្នុង​សៀវភៅ​នេះ​គឺ​ចង់​ផ្តោត​សំខាន់​ទៅលើ​កំហុស​ខាង​ចិត្តសាស្ត្រ ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំណាយ​ច្រើនជាង​ការដែល​ពួកគេ​គួរ​ចំណាយ​។ អាន​សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​ឧបសគ្គ​ចិត្តសាស្ត្រ​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ និង​របៀប​ដែល​អ្នក​អាច​ចៀសវាង​ឧបសគ្គ​ទាំងនេះ​។

៨- សៀវភៅ Work Less, Live More: The Way to Semi-Retirement ដោយ Bob Clyatt
​ក្នុង​សៀវភៅ​នេះ​លោក Bob Clyatt នឹង​ជួយ​អ្នក​ឲ្យ​រកឃើញ​ពី​របៀប​ដែល​អ្នក​អាច​ចូលនិវត្តន៍​ពី​ការងារ​របស់​អ្នក​នៅមុន​អាយុ​ចូលនិវត្តន៍​ទូទៅ ៦៥ ឆ្នាំ​។ គាត់​បានលើកឡើង​ពី​បច្ចេកទេស​ដូចជា ការរស់នៅ​ដោយ​កុំ​ចំណាយ​ខ្ជះខ្ជាយ វិនិយោគ​លើ​អ្វីដែល​ខ្លួន​ពេញចិត្ត និង​អ្វីៗ​ជាច្រើន​ទៀត​។

៩- សៀវភៅ How to Get Out of Debt, Stay Out of Debt, and Live Prosperously ដោយ Jerrold Mundis
​សៀវភៅ​នេះ​ផ្តោត​សំខាន់​លើ​គោលការណ៍​ម្ចាស់បំណុល​អនាមិក (Debtors Anonymous)​។ សាច់រឿង​ពិត​ពី​មនុ​ស្សពិត​ត្រូវបាន​បញ្ចូល​ក្នុង​សៀវភៅ​នេះ ដោយ​វា​និយាយ​អំពី​របៀប​ដែល​អ្នក​អាច​យកឈ្នះ​លើក្តី​រន្ធត់​ចំពោះ​ការ​ផុងខ្លួន​ក្នុង​បំណុល​។

១០- សៀវភៅ You’re So Money: Live Rich, Even When You’re Not ដោយ Farnoosh Torabi
​អ្នកស្រី Farnoosh បាន​ពន្យល់​ពី​របៀប ដែល​អ្នក​អាច​ចំណាយ​ប្រា​ក់ដោយ​មិន​ផុងខ្លួន​ក្នុង​បំណុល ឬ​ខ្ជី​ពី​ធនាគារ​។ អ្នកស្រី​បានលើកឡើង​ពី​របៀប​ដែល​លោកអ្នក​អាច​រក​ចំណូល​បន្ថែម ឬ​ស្វែងរក​វិធី​នានា​ដើម្បី​ធ្វើ​ឲ្យ​គណនី​របស់លោក​អ្នកមាន​តុល្យភាព ទោះបីជា​បាន​ចំណាយ​ប្រាក់​ច្រើនជាង​ការដែល​គួរ​ចំណាយ​ក៏ដោយ​៕

adverise with khmeread

មតិយោបល់