adverise with khmeread 939cf3f0 63fc 447c 957d 8f9d3749ce6d

លួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​រំលោភ​បានសម្រេច​នៅ​ក្នង​ផ្ទះសំណាក់​

    ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់ «​ណា​រ៉ាវី​» បន្ទប់​លេខ​០២ ផ្លូវ​លេខ​៣​បេ​តេ ក្រុមទី​០១ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ពាក់ព័ន្ធ​នឹង​ករណី​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហួង វណ្ណៈ អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។ ចំណែក​ជ​រងគ្រោះ​ឈ្មោះ ហ​.​ព​.​វ​.​ម អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើមថ្កូវ ស្នាក់នៅ​ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

    ប៉ូលិស​ប​ន្ថ​ថា ក្រោយ​ការចាប់ខ្លួន កម្លាំង​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-4658 និង​ទូរស័ព្ទដៃ​១​គ្រឿង​ចាស់​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ ហ​.​ព​.​វ​.​ម កំពុង​រៀន​នៅក្នុង​ថ្នាក់ ពេលនោះ​ជនសង្ស័យ​ឈ្មោះ ហួង វណ្ណៈ បាន​ទូរស័ព្ទ​លួងលោម​ហៅ​ជនរងគ្រោះ មកជួប​គ្នា​នៅផ្ទះ​សំណាក់ «​ណា​រ៉ាវី​» បន្ទប់​លេខ​០២ (​ចំណុចកើតហេតុ​) ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ មក​ចាំ​នៅក្នុង​បន្ទប់ ផ្ទះសំណាក់ «​ណា​រ៉ាវី​» មុន​រួចជាស្រេច។​

    បន្ទាប់មក​ជនរងគ្រោះ ក៏បាន​មក​តាម​ក្រោយ រួច​បាន​រួមភេទ​ជាមួយគ្នា​បានសម្រេច​១​លើក ខណៈនោះ​ឪពុកម្តាយ​ជនរងគ្រោះ បានមក​ឃើញ​ទាន់ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហួង វណ្ណៈ យកមក​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន ចាត់ការ​តាមច្បាប់​តែម្តង​។​

    ប៉ូលិស​បន្តទៀតថា ជនល្មើស​នេះ ធ្លាប់មាន​ដីកាឱ្យ​ចាប់ខ្លួន​ម្តងមកហើយ ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​មិន​គ្រប់​អាយុ​ដែរ ប៉ុន្តែ​ជនល្មើស​បានគេច​ខ្លួន ទើប​ថ្ងៃកើតហេតុ​នេះ ត្រូវបាន​ប៉ូលិស​ចាប់​ជាប់​៕​

adverise with khmeread

មតិយោបល់