adverise with khmeread 65fbca5e ac97 4a4c aaf9 2e062043a549

ឆ្មក់​ចូល​បង្ក្រាប​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​ក្នុងព្រៃ​ចម្ការកៅស៊ូ​

    ត្បូងឃ្មុំ​ ​៖ ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ ប៉ូលិស​ស្រុក​ត្បូងឃ្មុំ ឆ្មក់​ចូល​បង្ក្រាប​ចាប់​ឃាត់ខ្លួន ខណៈ​ក្រុម​ជនល្មើស​កំពុង ធ្វើ​សកម្មភាព ជួញដូរ​ថ្នាំញៀន នៅតាម​ផ្លូវ​ក្នុងព្រៃ​ចម្ការកៅស៊ូ​ជប់​។​

    ប្រតិបត្តិការ​នេះ​ធ្វើរ​ឡើង​នៅ​ម៉ោង​១១ និង​១៧​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្ម​ពេជ្រ​ទី​១ ឃុំ​ថ្ម​ពេជ្រ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ។​

    លោក ឡុង សារិន អធិការរង​ប៉ូលិស​ស្រុក​ត្បូងឃ្មុំបាន​ឱ្យដឹងថា ជនសង្ស័យ​ទី​១- ឈ្មោះ ថា​ន រស្មី ភេទ​ប្រុស អាយុ២៤​ឆ្នាំ នៅ​ភូមិ​៨៧​​ ឃុំ​ថ្ម​ពេជ្រ ​ស្រុក​ត្បូងឃ្មុំ, ទី​២- ឈ្មោះ លាប សុខ​លាង ភេទ​ប្រុស អាយុ៣០​ឆ្នាំ នៅ​ភូមិ​ថ្ម​ពេជ្រ​ទី​១ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ, ទី​៣- ឈ្មោះ អុន ហ្គោ ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ​។​

    លោក​បាន​បន្ត​ឱ្យ​ដឹងថា ករណីនេះ​សមត្ថកិច្ច ចាប់យក​វត្ថុតាង​បាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថ្នាំញៀន ចំនួន ៣​កញ្ចប់ និង​សម្ភារៈប្រើប្រាស់​មួយចំនួន។​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់