adverise with khmeread 8d1bb8fc 6ed7 443e bfcc d82799b8ea77

ចោរ​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ជាង​២​ម៉ឺ​ន​ដុល្លារ​

    ភ្នំពេញ​ ​៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ម​៣​នាក់​ជាមួយ និង​មធ្យោបាយ​ម៉ូតូ​០២​គ្រឿង​ និង​កាំភ្លើង​២​ដើម​ចូល​ភ្ជង់​ប្លន់​ហាង​ដូរ​លុយ​យីហោ ម៉ា​រី​បោះពុម្ព មាន​ដាក់​ទូ​ដូរ​លុយ​ផង​យក​កាបូប​ដាក់​ប្រាក់​ និង​គ្រឿងអលង្ការ​សរុប​ជាង​២​ម៉ឺ​ន​ដុល្លារ​ទៅ​បាត់។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ កើតឡើង​កាលពី​ម៉ោង​០៩ ​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​លេខ​អិ​ល​១ ​ផ្លូវ​១០០៧​ ក្រុម​០៩ ​ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​។​

    ក្នុងករណីនេះ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ​ដោយសារ​ពួកចោរ​វាយ​នឹង​ស្នាប់​កាំភ្លើង ខណៈ ម្ចាស់​ទីតាំង​ប្តូរប្រាក់​ជាមួយនឹង​ក្រុមចោរ​ប៉ះទង្គិច​គ្នា ប្រតាយប្រតប់ ជនល្មើស​ក៏បាន​យក​កាំភ្លើង​វាយ​ក្បាល​ជន រងគ្រោះ​រួច​នាំគ្នា​គេចខ្លួន​យកទៅ​ជាមួយ​កាបូប​ប្រា​ក់ជាង​២ម៉ឺ​ន​ដ​ល្លារ​ទៅ​បាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់