adverise with khmeread 19ccb116 ef23 400a 841a 6a07bb031a03

រថយន្ត​ធុន​ធំ​ដាច់​ហ្វ្រាំង​ពេល​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា​បុក​ចូល​ហាង​លក់​បបរស​

    កំពង់ចាម ៖ រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន ហ្វ្រាំង​ពេល​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា​បុក​ចូល​ហាង​លក់​បបរស នៅ​រសៀល​ម៉ោង​១ ​និង​២៥​នាទី​ថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ​២០១៦ នេះ​នៅ​ចំណុច​រង្វង់​មូល​គល់ស្ពាន​ត្រើយ​ខាងលិច ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម​។​

    ប៉ូ​លិ​និយាយថា រថយន្ត​ខាងលើ​ស្លាក​លេខ ខេត្ត​ព្រះសីហនុ 3A-3339 បើកបរ​ក្នុងទិសដៅ​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា​ពី​កើតមក​លិច ហើយ​ត្រូវបាន​អ្នកបើកបរ​បញ្ជាក់ថា ដោយសារ​ហ្វ្រាំងរថយន្ត​មិន​ស៊ី ហើយ​អ្នកបើកបរ​ក៏​សំរេចចិត្ត​បួង​ចង្កូត​បត់​មក​ស្តាំ​ហើយក៏​បុក​ចូល​ទីតាំង​ខាងលើ​តែម្តង​។​ ក្នុង​ហេតុ​កាណ៍​នេះ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។​

    ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​និតិ​វិធី​នៅ​កន្លែងកើតហេតុ​។ ចំណែក​អ្នកបើកបរ​ត្រូវបាន​នាំខ្លួន​ទៅ​កន្លែង​អធិការ​ក្រុង​ដើម្បី​កសាង​សំណុំរឿង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់