adverise with khmeread 2558ed35 8c31 490d 98e8 994224545ed6

សង្ឃ​នេន​៣​អង្គ ​និង​យុវជន​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​

    ស្វាយរៀង ​៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ស្វាយ​តា​យាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ប៉ូលិស​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​ចុះ​កំណត់​មុខសញ្ញា និង​បានធ្វើការ​ឃាត់ខ្លួន សង្ឃ​បី​អង្គ​ដែល​គង់ នៅ​វត្ត​ព្រៃ​ធ្លក​និង​យុវជន​ម្នាក់ ដោយ​សង្ស័យ​ប្រើប្រាស់ សារធាតុ​ញៀន ខុសច្បាប់ នៅ​ចំណុច​វត្ត​ព្រៃ​ធ្លក ស្ថិតនៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។​

    ប៉ូលិស​ប៉ុស្តិ​រដ្ន​បាល ឃុំ​ស្វាយ​តា​យាន បានឱ្យដឹងថា មុន​ចុះ​ឃាត់ខ្លួន​សង្ឃ​បី​អង្គ និង​យុវជន​ម្នាក់នេះ ដោយមាន​សេចក្តីរាយការណ៍ ថា​មាន​សង្ឃ​បី​អង្គ នៅ​វត្ត​ព្រៃ​ធ្លក ប្រើប្រាស់​គ្រឿងញៀន និង​យុវជន​ម្នាក់​គាស់​កុដិ​ព្រះសង្ឃ សេព​គ្រឿងញៀន ទើប​កម្លាំង​ប៉ូលិស​បាន​ចុះ​សហការ​ជាមួយ ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក និង​មេគុណ​ស្រុក កំពង់រោទិ៍​បាន​ចាប់ ផ្សិ​ក​ព្រះសង្ឃ​បី​អង្គ ខាងលើនេះ ដើម្បី​ធ្វើតេស្ត​ទឹកនោម​។ ក្រោយពី​ធ្វើតេស្ត​ទឹកនោម រួច​សង្ឃ​បី​អង្គ និង​យុវជន​ម្នាក់​សុទ្ធតែ មាន​សារធាតុ​ញៀន​។​

    ប៉ូលិស​បន្តថា សង្ឃ​ទាំងបី​អង្គ ដែល​ប្រើប្រាស់ សារធាតុ​ញៀន​នោះ ទី​១-​ឈ្មោះ នួន​សុជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២-​ឈ្មោះ តូ​ម សុខ​ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ អ្នក​ទាំងពី​រស់នៅ ភូមិ​ព្រៃ​ធ្លក​ឃុំ​ស្វាយ​តា​យាន និង​ទី​៣-​ឈ្មោះ ជា គុម្ពី​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ស្នៀង ឃុំ​ស្វាយ​តា​យាន។ ចំណែកឯ​យុវជន​ម្នាក់ ទៀត​មានឈ្មោះ ចាន់ ថន​ពិ​សិ​ដ្ធ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត​មកប្រើប្រាស់ នៅ​វត្ត​ព្រៃ​ធ្លក​នេះដែរ​។​

    ប៉ូលិស​បន្តថា ក្រោយពី​សាកសួរ​រួចមក​សង្ឃ​ទាំងបី បាន​សារភាព​ប្រាប់​សមត្ថកិច្ច ថា​ពិតជា​បាន​ប្រើប្រាស់ សារធាតុ​ញៀន នៅក្នុង​វត្ត​ព្រៃ​ធ្លក​មែន និង​ប្រើប្រាស់​អស់​ជាច្រើន ខែ​មកហើយ រីឯ​យុវជន​ឈ្មោះ ចាន់ ថន​ពិសិដ្ឋ ក៏បាន​សារភាព​ដែរ​ថា​ខ្លួន បាន​ប្រើប្រាស់​គ្រឿង​ញៀន​នេះ​ច្រើន​ឆ្នាំ មកហើយ​ធ្វើ​សកម្មភាព តាម​ផ្ទះសំណាក់​ក្លិប​កម្សាន្ត​ជាដើម។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់