adverise with khmeread Bd7cd100 7de7 4872 a1f8 9ab74cd1a7c9

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ​ឃាត់ខ្លួន​ម្នាក់​តាម​ដីកា​កាលពី​វេលា​ម៉ោង​២២ និង​៣០​នាទី ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ចំនុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ទួល​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ពីបទ​ជួញដូរ​គ្រឿងញៀន។ 

    ប៉ូលិស​និយាយថា កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លន់ ផល្លា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ទួល​អំពិល​១ សង្កាត់​ក្បាលកោះ​។ 

    ការចាប់ខ្លួន​យោង តាម​ដីការ​លេខ ១៣៤(​ធ​) ដ​.​ច​.​ន ចុះ​ថ្ងៃទី​០៧.០៣.២០១៦ របស់លោក សេង លាង ចៅក្រម​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ជួញដូរ​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ចំនុច​មុខ​វត្ត​ចំប៉ា ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​អំពៅ​។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ខណ្ឌ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់