adverise with khmeread 1

​គ្រាន់តែ​ជម្រើសជាតិ​ស្វ៊ី​ស​យកឈ្នះ​អាល់​បា​នី​សោះ ក្រុម​អ្នកគាំទ្រ​ក្លឹប​អង់គ្លេស​មួយ​សប្បាយចិត្ត​ជ្រុល​ហួសប្រមាណ​

​    ​ប្រសិនបើ​លោកអ្នក​មាន​គណនី Twitter នោះ​អ្នកនឹង​ដឹង​ច្បាស់​ថា បណ្តាញ​សង្គម​មួយ​នេះ​ជា​ជង្រុក​របស់​ក្រុម​អ្នកគាំទ្រ Arsenal ដែល​រំភើប​ហួសប្រមាណ​។​

​    ​ដូច្នេះ​នៅពេលដែល​កាំភ្លើង​ធំ​បានប្រកាស​ពី​ការទិញ​កីឡាករ​ខ្សែបម្រើ​ការពារ​សញ្ជាតិ​ស្វ៊ី​ស Granit Xhanka ពី​ក្លឹប Borussia Monchendgladbach ក្នុងតម្លៃ ៤៣ លាន​ដុល្លារ ប្រិយមិត្ត Arsenal សឹង​មួយ​ពិភពលោក​ស្ទើរ​មិនអាច​ដេក​បិទ​ភ្នែក​ជិត​ដោយសារ​រំភើប​ខ្លាំងពេក​។ ទោះយ៉ាងណា Xhaha គឺជា​កីឡាករ​ដែល​ពួកគេ​បាន​រង់ចាំ​អស់​រយៈពេល​ដ៏​យូរ ព្រោះ​រូបគេ​មាន​ជំនាញ​ខាង​ធាក់​យក​បាល់​និង​ការពារ​ដ៏​ប៉ិនប្រសព្វ ហើយក៏​ជា​ខ្សែបម្រើ​ដ៏​ខ្លាំងក្លា​មួយរូប​។​

​    ​ពិតណាស់ ក្រុម​អ្នកគាំទ្រ Arsenal ជាច្រើន​ដែល​មិនដែល​មើល​បាល់ Bundesliga ច្បាស់​ជា​មិនបាន​ដឹង​ពី​បុរស​ខ្សែបម្រើ​រូបនេះ​ឡើយ អ៊ីចឹង​ប្រហែលជា​ការប្រកួត​យប់មិញ​នេះហើយ​បានជា​ពួកគេ​អរ​ជ្រុល​ចំពោះ​ការបង្ហាញ​ខ្លួន​របស់ Xhaka ក្នុង​យុទ្ធនាការ​យូរ៉ូ ២០១៦ នៅ​ប្រទេស​បារាំង​៕

 

adverise with khmeread

មតិយោបល់