adverise with khmeread 1

​សង្គ្រាម​រវាង​រុស្ស៊ី​និង​អង់គ្លេស​បានកើត​ឡើងខ​ណៈ​ក្រុម​អ្នកគាំទ្រ​ប្រទេស​ទាំងពីរ​បង្ហាញ​ច​រិ​ក​ធូរ​ថ្លៃ​របស់ខ្លួន​នៅ​ប្រទេស​បារាំង​

​    ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​នឹងត្រូវបាន​អម​ចូល​កីឡដ្ឋាន​ដោយ​ប៉ូលិស​ដោយសារ​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​បន្ទាប់ពី​ការវាយប្រហារ​ផ្ទួនៗ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

​    ​ក្រុម​ទំនើង​បាន​ដើរចូល​ទៅក្នុង​តំបន់​កំពង់ផែ​ក្នុង​ទីក្រុង Marseille ដែលជា​កន្លែង​ប្រិយមិត្ត​តោ​កំណាច​អង់គ្លេស​បាន​ជួបជុំគ្នា ហើយ​ទីតាំង​នោះ​ក៏បាន​ក្លាយជា​សមរភូមិ​បង្ហូរឈាម​គ្នា​។​

​    ​ក្រុម​អ្នកប្រមាញ់​រូបភាព​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ​នូវ​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី​បាន​ភ្ជាប់​ទៅដោយ​កាំបិត​និង​បាន​ដកហូត​ទង់ជាតិ​អង់គ្លេស​ដើម្បី​សំអាង​ជា​ជ័យជម្នះ​ក្នុងការ​ប្រវាយប្រតប់​នេះ​ទៀតផង​។

​    ​នគរបាល​បារាំង​បាន​ចូលខ្លួន​ទៅក្នុង​ការ​ប៉ះ​ទ​ង្កិ​ចនេះ​ដើម្បី​បំបែកហ្វូង​មនុស្ស​ដ៏​ច្រើន​និង​បាន​គប់​គ្រាប់បែក​បង្ហូរទឹកភ្នែក​និង​បាន​បាញ់កាំភ្លើង​ទឹក​ដាក់​ពួកគេ​។​

​    ​ការ​ប៉ះ​ទ​ង្កិ​ច​ថ្មី​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​ព្រមាន​ពី​ជនជាតិ​រុស្ស៊ី​ថា ពួកគេ​នឹង​កម្ទេច​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​ទាំងស្រុង​។​

​    ​អំពើហិង្សា​នេះ​បាន​បង្កឡើង​ខណៈ​ប្រិយមិត្ត​គាំទ្រ​ជម្រើសជាតិ​អង់គ្លេស​​ត្រៀមលក្ខណៈ​សម្រាប់​ការប្រកួត​នៅវេលាម៉ោង ២ យប់នេះ​នៅ​ទឹកដី Stade Velodrome​។​

​    ​មុន​យូរ៉ូ ២០១៦ មានការ​ព្រមាន​ពី​អ្នកជំនាញ​ជាច្រើន​ថា ព្រឹត្តិការណ៍​បាល់ទាត់​ដែល​ប្រព្រឹត្តិ​នៅ​ប្រទេស​បារាំង​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​គ្រោះថ្នាក់​ជាងគេ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។ ទោះបី​ការគំរាមកំហែង​ភេរវកម្ម​រាង​ថយចុះ​បន្តិច​ក្តី ក៏ប៉ុន្តែ​ប្រិយមិត្ត​គាំទ្រ​បាល់ទាត់​កំពុង​ព្រួយបារម្ភ​ខ្លាំង​អំពី​ជន​អន្ធពាល​ដែល​អុកឡុក​ក្នុង​តំបន់​អឺរ៉ុប​ជាពិសេស​អំឡុង​ការប្រកួត​បាល់ទាត់​យូរ៉ូ​ឆ្នាំនេះ​តែម្តង​៕

ប្រភព៖ Daily Star

adverise with khmeread

មតិយោបល់