adverise with khmeread Chelsea will be harder test

គ្រូ Watford ថា​ក្រោយ​អត់​ពី Mourinho ក្រុម Chelsea នឹងមិន​ងាយ​ស៊ី​បានទេ​

គ្រូបង្វឹក Watford លោក Quique Sanchez Flores នឹង​ទទួល​ភារកិច្ច​ដ៏​លំបាក​ពេល​ប៉ះ Chelsea ដែល​ទើបតែ​បណ្តេញ​លោក Jose Mourinho​។​

​ក្រុម Watford នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Stamford Bridge ក្នុង​ថ្ងៃ Boxing Day ដើម្បី​ប្រកួត​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ខណៈដែល​លោក Quique Sanchez Flores ពីមុន​ធ្លាប់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Guus Hiddink កាលពី​ទសវត្សរ៍​ទី ៩០ នៅ​ក្លឹប​បាល់ទាត់ Valencia​។​

​អ្នកចាត់ការ​របស់​ក្រុម Watford នឹង​រៀបចំ​ប្រព័ន្ធ​លេង​ថ្មី​ដើម្បី​ត្រៀម​ទប់ទល់​អតីត​រាមច្បង​របស់ខ្លួន បន្ទាប់ពី​ជ័យជំនះ ៣-០ ទៅលើ​ក្រុម​ហង្ស​ក្រហម Liverpool កាលពី​សប្តាហ៍​កន្លងទៅ​។​

​គាត់​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា "​ពិតណាស់ ប្រកួត​លើក​នេះ​រឹតតែ​ពិបាក​ពេលដែល​ប៉ះ​ក្រុម​ទើបតែ​ផ្លាស់ប្តូរ​គ្រូបង្វឹក​បែបនេះ​។ កីឡាករ​ក្នុង​ក្រុម​ច្បាស់​ជា​ដឹង​ហើយ​ថា​តើ​ពួកគេ​គួរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​បង្ហាញ​គ្រូបង្វឹក​ថ្មី​របស់​ពួកគេ ប៉ុន្តែ​យើង​ក៏​ត្រៀម​រួចរាល់​សម្រាប់​បទពិសោធ​ន៍​មួយ​នេះដែរ​"​។ គាត់​បាន​បន្តទៀតថា "​ពួកគេ​លេង​បានល្អ​និង​ពោរពេញ​ដោយ​បទពិសោធន៍​និង​គុណភាព យើង​ដឹងថា​ការប្រកួត​នេះ​នឹង​លំបាក​សម្រាប់​យើង​"​។​

​បច្ចុប្បន្ន​ក្រុម Watford កំពុងស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ ដោយ​ការ​ឈ្នះ​បួន​ប្រកួត​ជាប់​គ្នា​មកនេះ​បានធ្វើ​ឲ្យ​ក្រុម​នេះ​រំកិល​ទៅ​ចំណាត់​ទី​ប្រាំពីរ​ក្នុង​ថ្ងៃ Boxing Day៕

adverise with khmeread

មតិយោបល់