Tongue123

កុំ​ទាន់​អាល​ឆ្ងល់​ពី​មូលហេតុ​! យក​អណ្តាត​ចុច​ក្រអូមមាត់​ហើយ​ដកដង្ហើម​វែងៗ​សាកមើល​សិន​ទៅ​

​    ​ប្រសិនបើ​អ្នក​គេង​មិន​លក់ អ្នក​ទាំងអស់គ្នា​ត្រូវតែ​ដឹង​ពី​វិធី​នេះ​។​

​    ​មាន​មនុស្ស​ជាច្រើន​ប្រើប្រាស់​នូវ​ថ្នាំ​ងងុយដេក មេឡានីន ងូតទឹក​ក្ដៅ ឬ​ផឹក​ទឹកដោះគោឆៅ​លាយ​ទឹកឃ្មុំ ដោយ​សង្ឃឹមថា​វា​នឹង​នាំឱ្យ​គេង​លក់​។ ពេលខ្លះ​វិធី​ទាំងនេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្ដែ​បានត្រឹមតែ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។​

​    ​យ៉ាងណាមិញ មាន​មនុស្ស​ជាច្រើន​មិនទាន់បាន​សាក​វិធី​មួយ​នេះ​ទេ ហើយ​នៅពេលដែល​អ្នកដឹង​ពី​វិធី​នេះ អ្នក​ក៏​ចង់​សាក​វា​ដូចគ្នា​។​

​    ​បច្ចេកទេស​សាមញ្ញ​និង​ងាយស្រួល​នេះ​បាន​នាំមក​ជូន​ដោយ​អ្នកជំនាញ​ល្បី​បំផុត​លើ​ផ្នែក​សុខភាព​គឺ​លោក Andrew Weil​។ គេ​ហៅថា​លំ​ហាត់ប្រាណ​ដង្ហើម​ថា "4-7-8" អាច​ធ្វើបាន​គ្រប់ពេលវេលា គ្រប់កន្លែង ហើយ​លទ្ធផល​គឺ​ពិតជា​មិនគួរ​ឱ្យ​ជឿ​នោះឡើយ​។​

​    ​តើ​ធ្វើ​លំ​ហាត់ប្រាណ​នេះ​ដោយ​របៀប​ណា​?

​    ​- យក​អណ្តាត​ចុច​ឱ្យចំ​ក្រអូមមាត់​ផ្នែក​ខាងលើ​ធ្មេញ​តែ​បន្តិច​ប៉ុណ្ណោះ​។​
​    ​- បញ្ចេញ​ដង្ហើម​តាម​មាត់​ឱ្យឮ​សូរ វូ​ហ្វ (Whoosh)​។ 
​    ​- បន្ទាប់មក​បិតមាត់​ហើយ​ស្រូប​ដង្ហើម​តាម​ច្រមុះ​ដោយ​ការរាប់​ឱ្យបាន​គ្រប់ ៤​។​
​    ​- ទប់​ដង្ហើម​ឱ្យ​ជាប់​ប្រហែល ៧ វិនាទី​។ 
​    ​- បញ្ចេញ​ខ្យល់​ដង្ហើម​ឱ្យឮ​សូរ​វូ​ស​ម្តងទៀត​តែ​ត្រូវ​បញ្ចេញ​ឱ្យបាន ៨ វិនាទី​។ 

​    ​អ្នក​គួរតែ​ព្យាយាម​អនុវត្តន៍​វា ២ ដង​ក្នុង​មួយថ្ងៃ ហើយ​វា​នឹង​ជួយ​កាត់បន្ថយ​ភាព​តានតឹង ស្ត្រេ​ស៍ ភាព​ព្រួយបារម្ភ និង​ធ្វើឱ្យ​អ្នក​គេ​លក់​ស្រួល​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់