adverise with khmeread 3515c57d00000578 0 image a 20 1465483491886

គ្រោះរាំងស្ងួត​ធ្វើឱ្យ​ផ្នែក​មួយ​នៃ​មហាកំពែង​ដែល​បាត់​ខ្លួន​អស់​រយៈ ៤០ ឆ្នាំ លេចឡើង​វិញ​ពី​អាង​ស្តុក​ទឹក​

    ​ផ្នែក​មួយ​នៃ​មហាកំពែង​ចិន​ដែល​បាន​បាត់ស្រមោល​ជា​យូរ​មកហើយ​នោះបាន​រំលេច​ខ្លួន​ឡើងវិញ​ពី​អាង​ស្ដុក​ទឹក​មួយ​បន្ទាប់ពី​លិច​ក្នុង​ទឹក​អស់​ជិត ៤០ ឆ្នាំ​។​

​    ​គ្រោះរាំងស្ងួត​និង​ការកើនឡើង​ការប្រើប្រាស់​ទឹកបាន​ធ្វើឱ្យ​កម្រិត​ទឹក​ក្នុង​អាង​ស្ដុក​ទឹក Panjiakou ក្នុង​ទីក្រុង តំបន់​ស្វ័យ​ត Kuancheng Man ខេត្ត Hebei ភាគ​ខាងជើង​ប្រទេស​ចិន​ស្រក​យ៉ាងដំណំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​    ​អាងទឹក​ដ៏​ធំ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧៨ ដើម្បី​ផ្គត់ផ្គង់​ទឹក​សម្រាប់​ទីក្រុង Tianjin និង Tangshan មាន​ទីតាំងនៅ​ភាគខាងត្បូង​។​

​    ​ការបង្ហាញ​ខ្លួន​នៃ​ផ្នែក​មួយ​នៃ​មហា​កំផែង​ចិន​បាន​ក្លាយជា​គោលដៅ​ដ៏​ពេញនិយម​សម្រាប់​ការ​ទៅ​ទស្សនា​និង​រុករក​ផ្នែក​ដែល​លិច​នេះ​ពី​សំណាក់​ប្រជាជន​ចិន​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់