adverise with khmeread 1

យុទ្ធនាការ​ប្រឆាំង​ការជក់បារី​របស់​កូរ៉េខាងជើង​អណ្តែត​ដល់​លើ​មេឃ​ខណៈ​គីម​ជុង​អ៊ុន​បន្ត​ជក់បារី​ដូច​ព្យុះ​

    ​យុទ្ធនាការ​ប្រឆាំង​ការជក់បារី​របស់​កូរ៉េខាងជើង​ហាក់​បា​នប​រា​ជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន ឱ្យ​បញ្ឈប់​ការជក់បារី បើទោះបីជា​សព​ឪពុក​ខ្លួន​បាន​ព្រមាន​ថា "​ការជក់បារី​ប្រៀប​បីដូច​ជា​យក​កាំភ្លើង​ភ្ជង់​បេះដូង​ខ្លួនឯង​ក៏ដោយ​"​។ 

​    ​អំឡុង​យុទ្ធនាការ​ជា​សាធារណៈ​ដើម្បី​បន្ថយ​អត្រា​ជក់បារី​ដ៏​ខ្ពស់​របស់​ប្រទេស​នេះ គេ​បាន​សង្កេតឃើញ​លោក​គីម​អត់​ជក់បារី​ជាង ៨០ ថ្ងៃ ដោយ​ញ៉ាំងឱ្យមាន​ការប៉ាន់ស្មាន​ថា លោក​ប្រហែលជា​ចាប់ផ្តើម​ទម្លាប់​ឈប់​ជក់បារី​ហើយ​។ 

​    ​ប៉ុន្តែ​រូបថត​មួយ​ក្នុង​កាសែត​លំដាប់​កំពូល​របស់​កូរ៉េខាងជើង Rodong Sinmun កាលពី​សប្តាហ៍​មុន​ដែល​បង្ហាញ​លោក​គីម ញញឹម  និង​កាន់​បារី​ហុយផ្សែង​ក្នុង​ដៃ​ខណៈ​ពិនិត្យមើល​ជំរំ​កុមារ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​បានធ្វើឱ្យ​ការរំពឹងទុក​របស់​សាធារណជន​រលាយ​សាបសូន្យ​មួយ​ប៉ព្រិចភ្នែក​។ 

​    ​មាន​រូប​ជាច្រើន​ទៀត​អំពី​លោក​គីម​ជុង​អ៊ុន​ជក់បារី​ជា​សាធារណៈ​កាលពីពេល​កន្ល​ង​ទៅ​។ 

​    ​លោក​ធ្លាប់​ជក់បារី​ពេល​កំពុង​ពិនិត្យ​រោងចក្រ​មី​ស៊ី​ល​ឆ្លង​ទ្វីប មើល​ការដ្ឋាន​សំណង់ មើល​មន្ទីរពេទ្យ និង​ចូលរួម​កម្មវិធី​កីឡា​និង​ការសម្តែង​សិល្បៈ​នានា​។​    ​

​    ​អ្វីដែល​រឹតតែ​អស្ចារ្យ​គឺថា លោក​ថែមទាំង​ជក់បារី​បង្ហុយ​ដាក់​ពីមុខ​ភរិយា​មាន​ផ្ទៃពោះ​របស់លោក​ថែមទៀត​អំឡុងពេល​ជិះ​រថភ្លើង​ក្រោម​ដី​ជាមួយគ្នា​៕

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់