មើមស្ពៃខ្មៅ និងទឹកឃ្មុំដើរតួជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពប្រឆាំងជំងឺជាច្រើនជាពិសេសនៅពេលនិយាយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំ និង ប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើម។ ទឹកដែលបានពីរគ្រឿងផ្សំទាំងពីរឧស្សាហ៍ប្រើសម្រាប់ប្រឆាំងនឹងក្អកស្ងួតរ៉ាំរ៉ៃ ក៏ដូចជាប្រឆាំងជំងឺរលាកទងសួត ដែលភាគច្រើនណែនាំសម្រាប់កុមារ ប៉ុន្តែមនុស្សធំក៏អាចប្រើបានដែរ។
ក្រៅពីមានរសជាតិឆ្ងាញ់ ផ្តល់ជីវជាតិ និងព្យាបាលអាការៈក្អកហើយនោះ វានឹងអាចផ្តល់អត្ថប្រយោជន៍ ១០ ដូចខាងក្រោមផងដែរ៖
១. រក្សាសុខភាពថ្លើមឱ្យបានល្អ
២. បណ្តេញជាតិពុលពីរាងកាយ
៣. ជួយដោះស្រាយបញ្ហាយារធ្លាក់ពោះវៀន
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ
៥. សម្រួលកម្រិតអ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីត
៦. ជួយសម្រកទម្ងន់
៧. ជួយទប់ស្កាត់មិនឱ្យកើតជំងឺសាហាវៗដូចជាមហារីកដោះ ក្រពេញប្រូស្តាត អូវែ មាត់ ក្រពះ និងតម្រងនោម
៨. ជួយសម្រួលកម្រិតសម្ពាធឈាមមិនឱ្យឡើងខ្លាំងចុះខ្លាំង
៩. ជួយទប់ស្កាត់ការជ្រុះសក់ និងពង្រឹងការលូតលាស់សក់
១០. ជួយថែស្បែកឱ្យមានសុខភាពល្អ។
បញ្ជាក់៖ ពិសាទឹកមើមស្ពៃខ្មៅ ១ ស្លាបព្រាបាយលាយជាមួយទឹកឃ្មុំបន្តិចរៀងរាល់ថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ៕
