adverise with khmeread Moto z worlds slimmest phone

មកដល់​ហើយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ស្ដើង​បំផុត​លើ​ពិភពលោក Moto Z

    ​សម្រាប់​ការនាំចេញ​ឧបករណ៍​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo បានសម្រេច​ចិត្ត​ដក​រន្ធ​កាស ៣,៥ មិ​លី្ល​ម៉ែត្រ​ចេញ​នៃ​ប្រភេទ USB Type-C ។ ក្នុង​ទម្រង់​ជា​ប្រភេទ​ទូរស័ព្ទ Moto Z ក្រុមហ៊ុន​បានបង្ហាញ​ស្មា​ត​ហ្វូ​ន​ដែល​ស្ដើង​ជាងគេ​លើ​ពិភពលោក​ជាមួយនឹង​ដងខ្លួន​លោហៈធាតុ​។ ក្រុមហ៊ុន Levono បានចេញ​បងប្រុស​របស់ខ្លួន Moto Z Force ជាមួយនឹង​ថ្ម​ធំ​ជាង​មុន និង​មាន​របាំង​ការពារ​ដែល​មិនអាច​បំបែក​បាន​។​

​    ​មុខងារ​ផ្សេងៗ​របស់ Moto Z រួម​និង​ដងខ្លួន​លោហៈធាតុ​ជាមួយនឹង​អេក្រង់ AMOLED ទំហំ ៥,៥ អ៊ី​ញ និង Solution ១៤៤០p ប្រើ​នូវ CPU ប្រភេទ Snapdragon 820 ទំហំ RAM ៤ ជី​ហ្គា​បៃ កន្លែង​ដាក់ MicroSD Card មួយ​។ កាមេរ៉ា​ក្រោយ​មាន​ទំហំ ១៣ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយនឹង​មុខងារ Laser autofocus និង OIS និង​កាមេរ៉ា​មុខ​ទំហំ ៥ មេ​ហ្គា​ភិ​ច​សែ​ល​មានភ្ជាប់ Flash ជាមួយ​។ ទំហំ​ថាមពល​ថ្ម​របស់ Moto Z គឺ 2600 mAh និង​ប្រើ​នូវ​បច្ចេកវិជ្ជា USB Type-C​។​

​    ​ចំណែក Moto Z មិន​ខុសគ្នា​នោះទេ គ្រាន់តែ​ទំហំ​ថ្ម​ធំ​ជាង​គឺ 3500 mAh៕

adverise with khmeread
ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់