adverise with khmeread Vladimir putin %281%29

ពូ​ទីន​ទម្លាយ​អា​ថ៍កំ​បាំង​បន្ទប់​គេង​របស់ខ្លួន​ក្នុង​កិច្ចសន្ទនា​ជា​លក្ខណៈ​ឯកជន បន្ទាប់ពី​ភ្លេច​ដក​ម៉ា​យ​ក្រូ​ហ្វូ​ន​ចេញ​

    ​ប្រធានាធិបតី​រុស្សី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានបង្ហាញ​ថា​គាត់​សម្រាក​មិន​គ្រប់គ្រាន់​ទេ​។​

​    ​បុរស​ខ្លាំង​ក្រឹម​ឡាំង​រូបនេះ​បាន​បើកចំហ​អំពី​រឿង​ស​ម្ងា​ត់​នៃ​បន្ទប់​គេង​របស់គាត់ ដោយ​ប្រាប់ថា​គាត់​សម្រាក​បានតែ ៤ ទៅ ៥ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​យប់ ដោយ​បង្ហាញថា​គាត់​មាន​អារម្មណ៍​ត្រូវការ​ការ​សម្រាក​ច្រើនជាង​នេះ​។​

​    ​ការ​លាតត្រដាង​ដ៏​កម្រ​របស់​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បាន​លេចឮ​ក្នុង​កិច្ចសន្ទនា​ជាមួយនឹង​ជន​ផ្ដាច់ការ​បេឡា​រុស​លោក Aleksandr Kukashenko អំឡុងពេល​ទស្សនៈកិច្ច​ក្នុង​ទីក្រុង Minsk​។​

​    ​លោក ពូ​ទីន មិនបាន​ដឹងខ្លួន​ទេ​ពេល​ម៉ា​យ​ក្រូ​ហ្វូ​ន​បាន​បើក​ចោល មុនពេល​សន្និសីទកាសែត ដោយ​លោក​បាន​សារភាព​ទៅ​ជន​ផ្ដាច់ការ Lukashenko ថា​លោក​មិនបាន​ចូលដេក​រហូតដល់​ម៉ោង ៣ ព្រឹក​។​

​    ​លោក Lukashenko បាន​សួរ​ទៅ Putin ថា "​តើ​អត់​អី​ទេ​ឬ ចូល​ម៉ោង​គេង​ម៉ោង ៣ ព្រឹក​?"​។​

​    ​លោក ពូ​ទីន ឆ្លើយតប​វិញ​ថា "​វា​មិន​អី​ទេ​។ ប៉ុន្ដែ​ខ្ញុំ​គេង​បាន​តិចពេក​។ មួយថ្ងៃ​មុន​ថ្ងៃ​ម្សិលមិញ ខ្ញុំ​គេង​បានតែ ៤ ម៉ោង​ទេ​។ ហើយ​យប់​ចុងក្រោយ​ខ្ញុំ​គេង​ប្រហែល ៥ ម៉ោង វា​ពិត​ជាតិ​ចណាស់​"៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់