adverise with khmeread 1

សម្អាត​ចន្លោះ​ធ្មេញ​រាល់ថ្ងៃ​អាចជួយ​ការពារ​លោកអ្នក​ពី​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​

    ​ការបាត់បង់​ធ្មេញ​អាច​បង្កើន​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​នៅពេល​វ័យ​កាន់តែ​ជ្រេ​។ ការសិក្សា​បានបង្ហាញ​ថា មនុស្ស​ដែលមាន​ធ្មេញ​តិចជាង ២៤ ប្រឈមមុខ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ ៦០ ភាគរយ​។​

​     ធ្មេញ​មិន​ត្រឹមតែ​ជួយ​លើក​ស្នាមញញឹម​នោះទេ ប៉ុន្តែ​ធ្មេញ​ដែល​ស្អាត​និង​មាន​អនាម័យ​គឺជា​សញ្ញា​បញ្ជាក់​ដល់​សុខភាព​តួខ្លួន​ទាំងមូល​ផងដែរ​។ 

​    ​មូលហេតុ​ដែល​បញ្ហា​ជំងឺស្ត្រូក ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​គឺ​ដោយសារ​វត្តមាន​ដង្កូវ​ស៊ី​ធ្មេញ និង​ការចម្លង​មេរោគ​ទៅ​ជាលិកា និង​ឆ្អឹង​នៅ​ជុំវិញ​ធ្មេញ​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា បាក់តេរី​ដែល​កើតមាន​នៅក្នុង​មាត់​និង​ធ្មេញ​មិន​ត្រឹមតែ​បង្កើន​លទ្ធភាព​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះទេ ប៉ុន្តែ​ក៏​រួមចំណែក​ក្នុង​ជំងឺ​បេះដូង​ផងដែរ​។ គ្រូពេទ្យ​ជំនាញ​ខាង​សរសៃឈាម​បេះដូង​បាន​រកឃើញ​អតិសុខុមប្រាណ​គ្រោះថ្នាក់ ដែល​ជាប់ទាក់ទង​នឹង​ជំងឺ​មាត់​ធ្មេញ ក្នុង​សរសៃឈាម​ក្រហម​។ ពួកគេ​ជឿថា បាក់តេរី​មាត់​ធ្មេញ​អាច​បំផ្លាញ​ស្រទាប់​សរសៃឈាម​ក្រហម​ដែល​អាច​នាំឱ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ បាក់តេរី​មាត់​ធ្មេញ​អាច​កកើត​ទៅជា​កំណកខ្លាញ់​នៅក្នុង​សរសៃឈាម​អាកទែរ​ផងដែរ​។ កំណកខ្លាញ់​ទាំងនេះ​អាច​នាំ​ទៅជា​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា​កំណក​ឈាម​ដែល​អាច​បង្ក​ឱ្យ​កើតមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​    ​បើ​យោងតាម​ការសិក្សា​ដែល​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ University of Connecticut Health Center បានឱ្យដឹងថា ការព្យាបាល​ជំងឺ​អញ្ចាញធ្មេញ​អាចជួយ​ជំរុញ​មុខងារ​ភ្នាស​កោសិកា​ដែល​ស្ថិតនៅលើ​ស្រទាប់​សរសៃឈាម​ក្នុង​រយៈពេល​វែង​។ ជាមួយនឹង​មុខងារ​របស់​ភ្នាស​កោសិកា​ដំណើរការ​ល្អប្រសើ​រ កំណក​ដែល​បង្ក​ជំងឺ​បេះដូង​ក៏​នឹង​ថយចុះ​ដូចគ្នា​។ 

​    ​អនាម័យ​មាត់​ធ្មេញ​គឺ​ពិតជា​សំខាន់​ណាស់ ដូច្នេះ​លោកអ្នក​គួរ​យក​ខ្សែ​អំបោះ​រូស​តាម​ជើងធ្មេញ​ឱ្យ​ស្អាត​ជាប្រចាំ បន្ទាប់ពី​អាហារ​រួច​៕

adverise with khmeread
ប្រភព៖ naturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់