adverise with khmeread Johnny depp 1

ជីវប្រវត្តិសង្ខេបរបស់តារាភាពយន្តហូលីវូដ ចននី ឌែប (Johnny Depp)

            លោក ចននី ឌែប ប្រហែលជា​ត្រូវបានចាត់ទុកថា តារាភាព​យន្តម្នាក់ក្នុងចំណោម​តារាភាព​យន្តដែល​មាន​ទេព​កោ​សល្យបំផុត​ក្នុងជំនាន់របស់លោក​នៅក្នុងវិស័យភាព​យន្តហូលីវូដ។

            ចននី ឌែប កើតនៅ​ក្រុង Kentucky សហរដ្ឋអាមេរិកកាលពី​ថ្ងៃទី០៩​ខែមិថុនាឆ្នាំ​១៩៦៣​ ដែល​មាន​ម្តាយ​ឈ្មោះ បេតធី ស៊ូ (Betty​ Sue) ដែល​បម្រើការងារជា​ស្ត្រីរត់តុនិង​ឪពុក​ឈ្មោះ ចន គ្រីស្តូហ្វើ ឌែប (John Christopher Depp) ជា​វិស្វករសំណង់ស៊ីវិល។

                ឌែប បានធំធាត់នៅទីរដ្ឋហ្វ្ល័រីដា។ លោកបោះបង់ការសិក្សាតាំងពី​លោកមានអាយុ១៥​ឆ្នាំ ហើយ​ធ្លាប់​ដឹកនាំក្រុម​ចម្រៀងជាច្រើនរួមទាំងក្រុមចម្រៀង​ដែល​មាន​ឈ្មោះថា “The Kids” ។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ នៅពេល​លោករៀបការជាមួយនាង ឡូរី អាន អាលីសិន (Lori Anne Allison) លោកគ្រាន់​តែ​ជា​បុរស​អ្នក​លក់ប៊ិចធម្មតាម្នាក់ ដើម្បីទ្រទ្រង់​ជីវភាពរបស់លោកនិងភរិយាតែប៉ុណ្ណោះ។ ទោះបីជា​យ៉ាងណា ដំណើរ​ទស្សនកិច្ច​របស់លោកជាមួយនឹងភរិយាទៅកាន់ទីក្រុងឡូសអែនជើឡេស រដ្ឋកា​លី​ហ្វ័រញ៉ា បានក្លាយ​ជា​សំណាងដ៏ធំមួយនៅពេល​លោកបានជួប​ជាមួយ​តារាភាព​យន្ត នីកូឡាស ខេក (Nicolas Cage) ដែល​បានណែនាំ​លោកឲ្យងាកមករក​អាជីពសម្តែង​។ ចននី បានសម្តែង​ជាលើក​ដំបូង​ក្នុងភាព​យន្ត​ធម្ម​តារឿង “A Nightmare on Elm Street” កាលពីឆ្នាំ​១៩៨៤។ នៅឆ្នាំ​១៩៨៧ លោកចាប់​ផ្តើមមាន​ឈ្មោះ​បោះសម្លេង​នៅ​ពេល​លោកដើរតួជំនួស​លោក ជេហ្វ យ៉ាហ្គ័រ (Jeff Yagher) សម្តែង​ជា​តួអង្គប៉ូលិសសម្ងាត់​ ថមមី ហានសិន (Tommy Hanson) នៅក្នុងភាព​យន្តភាគប្រចាំទូរទស្សន៍រឿង “21 Jump Street” ក្នុង​ឆ្នាំ​១៩៨៧។

            ចននី ឌែប បន្តសាងកេរ្តិ៍ឈ្មោះជា​បន្តបន្ទាប់នៅក្នុងវិស័យភាព​ហូលីវូដ​និង​បាន​សហការជា​មួយ​លោក បឺធិន (Burton) សម្រាប់គម្រោងភាព​យន្តរឿង “Charlie and the Chocolate Factory” កាលពី​ឆ្នាំ​២០០៥ ក្រោយមកទៀត​បានសម្តែង​ក្នុងរឿង “Alice in Wonderland” កាលពីឆ្នាំ​២០១០ និងរឿង “Dark Shadows” កាលពីឆ្នាំ​២០១២ ផងដែរ ហើ​យភាព​យន្តដ៏ជោគជ័យបំផុត​របស់​លោក​គឺ​រឿង “Pirates of the Caribbean” ដែល​រកចំណូល​បាន​៣ពាន់លាន​ដុល្លារ។

            នៅក្រៅឆាក ចននី ឌែប មានទំនាក់ទំនងជាមួយ​តារាស្រីល្បីៗជា​ច្រើន​ ហើយ​ធ្លាប់បានភ្ជាប់​ពាក្យ​ជាមួយតារាស្រី សេរីលីន ហ្វេន (Sherilyn Fenn)  ជេននីហ្វើ ហ្គ្រេ (Jennifer Grey) វីណូណា រីឌើ (Winona Ryder) និងតារាស្រី ខេត ម៉ូស (Kate Moss) ។ លោកបានរៀបការជាមួយនាង ឡូរី អាន អាលីសិន ក្នុងឆ្នាំ​១៩៨៣ ប៉ុន្តែ​បាន​លែង​លះក្នុងឆ្នាំ​១៩៨៥។

            ចនន ឌែប មានកូនពីរនាក់ជាមួយនឹងតារាចម្រៀងនិងតារាស្រីបារាំងឈ្មោះ វ៉ាណេសា ប៉ារ៉ាឌីស (Vanessa Paradis) ។ លោកទើបនឹងរៀបការជាមួយ​នឹងស្ត្រីវ័យក្មេងម្នាក់ទៀត​តារាស្រីនិង​ជាផលិតករនាង អ៊ែមបឺ ហាដ (Amber Heard) ក្នុងឆ្នាំ​២០១៥៕

adverise with khmeread

មតិយោបល់