adverise with khmeread Angkor wat

បុរាណ​វិទូ​ពិភពលោក​គ្រោង​ប្រកាស​អំពី​ទីក្រុង​លាក់ខ្លួន​នៅ​តំបន់​អង្គរ និង​អះអាងថា​ឧទ្យាន​បុរាណ​នេះ​អាច​ធំ​ជាង​ការគិត​

​    ​ទីក្រុង​ឡុង​ដ៍​៖ ក្រុម​បុរាណ​វិទូ​គ្រោង​លាតត្រដាង​ព័ត៌មាន​លម្អិត​បន្ថែមទៀត​អំពី​ទីក្រុង​បុរាណ​លាក់ខ្លួន​ក្នុងព្រៃ​ក្នុងប្រទេស​កម្ពុជា​ក្បែរ​អង្គរវត្ត ដែលជា​ប្រាសាទ​ហិណ្ឌូ​ធំ​បំផុត​របស់​ពិភពលោក នេះ​បើតាម​វេ​ប​សាយ Guardian របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ 

​    ​ខណៈ​ការស្រាវជ្រាវ​បាន​កំពុង​ធ្វើឡើង​រាប់​ឆ្នាំ​មក​នោះ របកគំហើញ​ថ្មីៗ​បាន​លាតត្រដាង​ថា​ទំហំ​ទីក្រុង​បុរាណ​នេះ​អាច​ធំ​ជាង​ការដែល​គេ​ធ្លាប់​ដឹង​ពីមុន​ទៅទៀត​។ 

​    ​ការស្រាវជ្រាវ ដែល​ទាញ​ចេញពី​បច្ចេកវិជ្ជា​ស្កែ​ន​តាម​ឡាស៊ែរ​ពីលើ​មេឃ ត្រូវគេ​រំពឹងថា​នឹងត្រូវ​លាតត្រដាង​ទាំងស្រុង​នៅ​ស្ថាប័ន​ភូមិសាស្ត្រ​អង់គ្លេស​ឈ្មោះថា Royal Geographic Society ក្នុង​ទីក្រុង​ឡុង​ដ៍​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ដោយ​បុរាណ​វិទូ​អូស្ត្រាលី​លោក Damian Evans​។ 

​    ​Guardian បាន​ដកស្រង់​សម្តី​លោក Damian Evans ដោយ​និយាយថា "​យើង​បាន​រកឃើញ​ទីក្រុង​នានា​ទាំងស្រុង​អស់ហើយ​ដែល​បាំង​នៅក្រោម​ព្រៃ​ដែល​គ្មាន​នរណាម្នាក់​ដឹង​នោះទេ គឺ​នៅ​ព្រះ​ខ័​ន្ធ​នៃ​តំបន់កំពង់ស្វាយ ហើយពី​មុន​យើង​បា​នរក​ឃើញតែ​ផ្នែក​មួយ​នៃ​ទីក្រុង​បុរាណ​ម​ហេ​ន្ទ្រ​ប​វ៌​ត (Mahendraparvata) នៅ​ភ្នំ​គូលែន (​ក្នុងការ​ស្ទាបស្ទង់​ឆ្នាំ ២០១២)​។ លើក​នេះ​យើង​បាន​រកឃើញ​ផ្នែក​ទាំងស្រុង​អស់ហើយៗ​វា​មាន​ទំហំ​ធំ គឺ​ប៉ុន​ទីក្រុង​ធំ​ភ្នំពេញ​"​។ 

​    ​របកគំហើញ​របស់លោក Evans ក៏​គ្រោង​បោះផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​វិទ្យាសាស្ត្រ​បុរាណវិទ្យា Journal of Archaeological Science ផងដែរ​។ 

​    ​ការស្រាវជ្រាវ​រៀបចំ​ដោយ Evans និង​អ្នក​ដទៃទៀត​ក្នុង​ឆ្នាំ ២០១២ បានប្រកាស​ពី​វត្តមាន​ទីក្រុង ម​ហេ​ន្ទ្រ​ប​វ៌​ត ជាទី​ក្រុង​បុរាណ​ក្បែរ​អង្គរវត្ត​៕

adverise with khmeread
ប្រភព៖ Guardian

មតិយោបល់