adverise with khmeread 6a315a33 5422 4644 94ec 575e0bd1b588

ចូល​បន្ទប់​គេ​ចាប់រំលោភ​មិនបាន​សម្រេច​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១១ ​មិថុនា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​គ​.​រ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ  ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ អ៊ុត សុវណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ធ្វើ​ផ្ទះ ស្នាក់នៅ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ប្រមាណ​១​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១១​ មិថុនា​ ឆ្នាំ​២០១៦​ជន​រង​គ្រោះ​កំ​ព​ងុ​ដេក​នៅក្នុង​បន្ទប់​នៅលើផ្ទះ​ជាមួយ​កូនប្រុស​អាយុ​៩​ឆ្នាំ។ ពេលនោះ​ជនសង្ស័យ​បាន ដើរ​មកពី​ផឹកស្រា​ស្រវឹង ពេលមកដល់​មុខផ្ទះ​ជន​រង​គ្រោះ​ដែល​ត្រូវជា​ប្អូនជីដូនមួយ​ក៏​ឃើញ​ទ្វារផ្ទះ​ចំហ​។​

    ពេល​នោះជនសង្ស័យ​ក៏បាន​ឡើងទៅ​លើផ្ទះ​ជន​រង​គ្រោះ រួច​ដើរចូល​ក្នុង​បន្ទប់​ឃើញ​ជនរងគ្រោះ​កំពុង​ដេក ជនសង្ស័យ​ក៏​រក​ចាប់រំលោភ​ជនរងគ្រោះ ដោយ​ទៅ​ដេក​ឱ្យ​ជន​រង​គ្រោះ​ពីក្រោយ។​

    ភ្លាម​នោះ​ជន​រង​គ្រោះ​ដឹងខ្លួន​ក៏បាន​ស្រែក ហើយ​ជនសង្ស័យ​ក៏បាន​ចាប់​ខ្ទប់មាត់​ជន​រង​គ្រោះ​កុំឱ្យ​ស្រែក រួច​ជន​រង​គ្រោះ​ក៏បាន​រើ​ប្រាស់​ចេញ រួច​លើក​កូន​ឱ្យ​រត់​គេចចេញ។ ចំណែក​ជនសង្ស័យ​ក៏​រត់គេចខ្លួន​បាត់​ដែរ។​

    លុះដល់​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់