adverise with khmeread 097a0a54 37e8 41e1 9697 92e0d5602692

ឃាត់​ស្ត្រី​ម្នាក់​តាម​ដីកា​ពីបទ​ឆបោក​ប្រាក់​

    បន្ទាយមានជ័យ ​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ ៩៩៩ ​នៃ​បញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ បាន​ចុះ​នាំខ្លួន​ស្ត្រី​ម្នាក់​តាម​ដីកា របស់​តុលាការខេត្ត​បន្ទាយមានជ័យ ក្នុងករណី​ឆបោក​ប្រាក់​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ស្ត្រី​ជាប់ចោទ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

    លោក ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុ​តិ្ត​ធម៌​នៃ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា ស្ត្រី​ជាប់ចោទ​មានឈ្មោះ វ៉ែន សឿត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

    លោក បានបញ្ជាក់​ទៀតថា ស្ត្រី​ដែល​នាំខ្លួន​ពីបទ​ឆបោក​ប្រាក់​នោះ​ត្រូវបាន​កងរាជអាវុធហត្ថ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់