5459ee70 1be7 4d70 bcab 5ff15161af8d

អាវុធហត្ថ​ស្រុក​ព្រៃនប់ ឃាត់​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​

    ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ និង​ស្នាក់ការ​កងរាជអាវុធហត្ថ ៤០១ បាន​ចុះបង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​មួយ​លើក ស្ថិតនៅ​ចំណុច​ក្នុង​ចំការ​ដូងប្រេង ស្ថិតនៅ​ក្រុម​៤ ភូមិ​មនោ​រម្យ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ព្រះសីហនុ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​បាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១១​ មិថុនា​នេះ។​

    មន្ត្រី​អាវុធហត្ថ​ស្រុក​ព្រៃនប់ បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​បីនាក់​រួមមាន​១.​ឈ្មោះ វង្ស សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ខ្មែរមុខរបរ​ធ្វើ​ប្រហិត ទីលំនៅ​ភូមិ​បឹង​វែង វាលរេញ ស្រុក​ព្រៃនប់​, ២.​ឈ្មោះ អន សុភ​ក្រ័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ ទីលំនៅ​ភូមិ​វាល​មាស​វាលរេញ ស្រុក​ព្រៃនប់ និង​៣.​ឈ្មោះ ពេជ្រ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​អ្នករត់​តុ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​បឹង​វែង វាលរេញ ស្រុក​ព្រៃនប់​។​ វត្ថុតាង​ចាប់យក​រួមមាន ម៉ូតូ​ចំនួន​០២​គ្រឿង និង​សំភារៈ​សំរាប់​ជក់​មួយចំនួន​។​

    ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​បាន​កសាង​សំណុំរឿង ប​ញ្ចូ​ន​មក​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ហើយ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់