adverise with khmeread 0

​គណនី Twitter របស់ Grimmie ត្រូវគេ Hack រួច​សរសេរ​ពាក្យ​អកុសល តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​នាង​ត្រូវគេ​បាញ់​ស្លាប់​

    ​គណនី​បណ្តាញ​សង្គម Twitter របស់​តារាចម្រៀង​កម្មវិធី The Voice សហរដ្ឋអាមេរិក Christina Grimmie ត្រូវបាន​គេ Hack ចូល បន្ទាប់ពី​ការបាត់​បង់ជីវិត​រប​ស់​នាង​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ​ទស្សនា​វ​ដ្តី People​។​

​    ​ប៉ុន្មាន​ម៉ោង​ក្រោយ បន្ទាប់ពី​តារា Youtuber វ័យ ២២​ឆ្នាំ​ដែល​បាន​បាត់​បង់ជីវិត​ដោយ​ការបាញ់ប្រហារ​ដោយ​បុរស​ម្នាក់​ដែល​បាន​ភ្ជាប់​មក​ជាមួយនឹង​កាំភ្លើង​ពីរ​ដើម គណនី Twitter របស់​នាង​បាន​ផ្ញើ​សារ​ជា​លើកចុងក្រោយ​មក​ថា "The End" (​ចប់​)​។​

​    ​សារ​នេះ​ត្រូវបាន​ចែកចាយ​ជាង ៦៥.០០០ ដង​ក្នុង​រយៈពេល​តែមួយ​ម៉ោង និង​បង្ក​កំហឹង​ក្នុងចំណោម​អ្នកគាំទ្រ​ជាច្រើន ដែល​ពណ៌នា​ពាក្យ​នេះ​ថា "​គួរឱ្យ​ព្រឺក្បាល​" និង "​ឡប់សតិ​"​។

​     Grimmie បាន​សម្តែង​កាលពី​យប់​ថ្ងៃ​សុក្រ​ជាមួយ​ក្រុម Before You Exit នៅ​សាល Orlando's Plaza Live Theatre និង​បន្ត​នៅ​ឆាក​តន្ត្រី​នោះ​ដើម្បី​ចុះហត្ថលេខា និង​លក់ទំនិញ​ខ្លះ​។ ហើយ​ពេលនោះ​ស្រាប់តែ​ខ្មាន់កាំភ្លើង​ម្នា​ក់បាន​ចូលមករ​កនាង និង​បាញ់​នាង ៥ គ្រាប់​រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។

​    ​ហើយ​អត្តសញ្ញាណ​របស់​ឃាតករ​ក៏​ត្រូវបាន​លាតត្រដាង​ហើយ​ដែរ​គឺ​ឈ្មោះ Kevin James Loibl មកពី​ទីក្រុង St. Petersburg រដ្ឋ Florida​។ ខ្មាន់កាំភ្លើង​អាយុ ២៧ ឆ្នាំ​រូបនេះ​ត្រូវគេ​ជា​ថា ជា​អ្នក "​គាំទ្រ​ផ្កាប់មុខ​" ដែល​បានសម្លាប់​នាង​ក្រោយ​សម្តែង​ទើបតែ​ចប់​បាន​បន្តិច​៕ 

 

 

adverise with khmeread
ប្រភព៖ Straitstimes

មតិយោបល់