adverise with khmeread Afbac29f 2444 424e a11e 2ec40f066f84

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជាមួយ​ថ្នាំញៀន​១០៣៨​គ្រាប់ និង​៤៨​កញ្ចប់​

    កោះកុង ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នឹងត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៣​ មិថុនា​ស្អែក​នេះ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង​ដឹកនាំ​បញ្ជា​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ថុង ណា​រុង បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយ​កើតឡើង នៅ​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជាមួយ​ថ្នាំញៀន​១០៣៨​គ្រាប់ និង​៤៨​កញ្ចប់​កាលពី​វេលា​ម៉ោង​១២ និង​៤៥ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦។

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ក្រុង​កោះកុង បានធ្វើការ​ចាប់បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​រួមមាន ០១.​ឈ្មោះ ដា​រ៉ូ (​ហៅ​ម៉ាប់​) ភេទប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខ​របប​ចិញ្ចឹម​ត្រី មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ជា​មេខ្លោង​ចែកចាយ​គ្រឿងញៀន,​ ២.​ឈ្មោះ សេង ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខ​របប​សិស្ស​ថ្នាក់​ទី៩ វិទ្យាល័យ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង អ្នក​ចែកចាយ និង​ប្រើប្រាស់,​​ ៣.​ឈ្មោះ ឈឿន ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខ​របប​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​អ្នកប្រើប្រាស់​គ្រឿងញៀន​ និង​៤.​ឈ្មោះ ធាក់ ទុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខ​របប​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង អ្នកប្រើប្រាស់​គ្រឿងញៀន​។​

    ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​អាវុធហត្ថ​ដកហូត​វត្ថុតាង​រួមមាន ​៖ ១. ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៤៨​កញ្ចប់ ទម្ងន់​ស្មើ​២​ដំឡឹង​៤​ជី, ២. ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១០៣៨​គ្រាប់​, ៣. អាវុធ​K59 លេខ​3339 មួយ​ដើម បង់​០១ គ្រាប់​ចំនួន​១៤​គ្រាប់​, ៤. សំបក​អូប័រ​(​ហៅ​មាន់ចែ​) ០១​គ្រឿង​, ៥. ម៉ាស៊ីន​១២​សេស​០១​គ្រឿង​, ៦. ទូរស័ព្ទដៃ​ចំនួន​០៥ គ្រឿង​, ៧. ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០២, ៨. ដប​ទឹក​សុទ្ធ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​០៣, ៩. ដែកកេស​ចំនួន​០៣,​ ១០. កាបូបស្ពាយ​ចំនួន​០២, ១១. ទុយោ​ជ័រ​សំរាប់​ជក់​០១, ១២. កេស​ដែក​សំរាប់​ដាក់​ថ្នាំញៀន ០១, ១៣. បន្ទះ​ឬ​ស្សី​សំរាប់ រាប់​ថ្នាំញៀន ចំនួន​០៣, ១៤. ធុង​ស្ពេ​ត្រូ​ចំនួន​០១ ​និង១៥. ម៉ូតូ​ម៉ាក វ៉េវ មួយគ្រឿង ពណ៌​ខ្មៅ លាយ​ក្រហម ចំនួន​០១​គ្រឿង។​

    ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​កោះកុង កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់