adverise with khmeread 4d31df8a 82db 4741 a4e8 1765d41a7eb4

បុរស​ម្នាក់​ចែកចាយ​គ្រឿងញៀន​ជាប់​ខ្នោះ​ប៉េអឹម​

    ព្រៃវែង ៖ កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​បាន ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​ចំណុច​មុខ​សារមន្ទីរ​ខេត្តព្រៃវែង ស្ថិត​ក្នុងភូមិ លេខ​០២ សង្កាត់ កំពង់លាវ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នៅវេលា​ម៉ោង​១៨ និង៣០​នាទី ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦​។

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ថុល វាសនា ហៅ​ថេ​ល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ភូមិ​៨​សង្កាត់ កំពង់លាវ ក្រុង​ព្រៃវែង​ខេត្តព្រៃវែង​។ ​​ចាប់យក​វត្ថុតាង​រួមមាន ​៖​ ម្សៅ​ក្រាម​ពណ៌​ស ​(​ថ្នាំញៀន​) ​ចំនួន​០៤​កញ្ចប់​តូច​និង ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។​

    បច្ចុប្បន្ន​ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់