adverise with khmeread D98a6178 1d7d 4df4 9f46 6366127e6d7c

បញ្ជូន​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

    បាត់ដំបង ៖ ជនសង្ស័យ​បីនាក់ ជាមួយ​ថ្នាំញៀន​០៦​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ១១០.៦៨ ក្រាម​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នា​ថ្ងៃទី​១១ ​មិថុនា​កន្លងទៅនេះ បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ​មិថុនា​ ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង១៤ និង​៥០​នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធរ​ណី​ជួញដូរ នូវ​សារធាតុ​ញៀន ដែល​ពីដំបូង​កម្លាំង​ការិយាល័យ​ជំនាញ បាន​ប្រើប្រាស់​វិធី​ជំនាញ​ហើយ​ទាក់ទង​ទិញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន៣០ម៉ឺន​រៀល ពី​អ្នក​បុរសម្នាក់ មិន​ស្គាល់​សាវតា ហើយ​ណាត់​ទីតាំង​ដោះដូរ​គ្រឿងញៀន​នៅ​ចំណុច​បន្ទប់​លេខ ៣០៥ ផ្ទះសំណាក់​ហូ​លី​ដេ ស្ថិតក្នុង​មិ ព្រែក​មហាទេព សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

    លុះដល់​ម៉ោង ១៥ ថ្ងៃ​.​ខែ​.​ឆ្នាំ ដដែល​កម្លាំង​អាវុធហត្ថ​បាន​ចូល​ទៅដល់​ក្នុង​បន្ទប់​លេខ៣០៥ ប៉ុន្តែ​ជនសង្ស័យ​បានដឹងខ្លួន​មុន ហើយ​បាន​យក​គ្រឿងញៀន​ម៉ា​ទឹកកក ចាក់​ចូលទៅក្នុង​បង្គន់​អស់ ហើយក៏​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ ០២ នាក់ ដែល​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ដើម្បី​ធ្វើការ​សាកសួរ។​

    ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា គ្រឿងញៀន​ដែល​ខ្លួន​ចាក់​ចូលក្នុង​បង្គន់​គឺ​ទិញ​ពី​ឈ្មោះ ធុច សុភា​រុណ ចំនួន ០១ កញ្ចប់ តម្លៃ៣០ម៉ឺន​រៀល កាលពី​វេ​ល​ម៉ោង១៤ និង​៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។​

    បន្ទាប់មក​យើង​បានឱ្យ​ជនសង្ស័យ ទាក់ទង​ទៅ​ឈ្មោះ ធុច សុភា​រុណ ដើម្បី​ទិញ​គ្រឿងញៀន​ម៉ា​ទឹកកក៣០ម៉ឺន​រៀល បន្ថែមទៀត ហើយ​ណាត់​ទីតាំង​ដោះដូរ នៅមុខ​ផ្ទះសំណាក់​ហូ​លី​ដេ​។​

    បន្ទាប់មក​នៅវេលា​ម៉ោង ១៧ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ កម្លាំង​ការិយាល័យ​បាន​ឃាត់ខ្លួន​ឈ្មោះ ធុច សុភា​រុណ នៅមុខ​ផ្ទះសំណាក់ ហូ​លី​ដេ ស្ថិត​ក្នុងភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

    វត្ថុតាង​ចាប់យក​រួមមាន ​៖ ១.​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ទឹកកក) ចំនួន, ៦ កញ្ចប់ មាន​ទម្ងន់ ១១០.៦៨ ក្រាម, ២.​ទូរស័ព្ទដៃ​ចំនួន០៤គ្រឿង, ៣.​ ម៉ូតូ០១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មាន​ផ្លាកលេខ។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​កសាង​សំណុំរឿង ដើម្បី​ទៅ​តុលាការ​នា​ថ្ងៃទី​១១ ​មិថុនា ​ឆ្នាំ២០១៦​ ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់