adverise with khmeread Selena gomez heart wants what it wants not performing tour

ប្រិយមិត្ត Selena Gomez រិះគន់ Chris Rock បន្ទាប់ពី​ចែកចាយ​រូប​លេងសើច​អវិជ្ជមាន​អំពី​នាង​

    ​Chris Rock បានធ្វើឱ្យ​បណ្តា​អ្នកគាំទ្រ​របស់ Selena Gomez ខឹងសម្បារ​ជាខ្លាំង បន្ទាប់ពី​បាន​ចែកចាយ​រូបថត​នាង​លេងសើច​បែប​ចំអក​មួយ​សន្លឹក​ដែល​មិន​សម​ទំនង​មួយ ប្រៀបប្រដូច​តារាចម្រៀង​រូបនេះ​ទៅនឹង Beyonce ។​

​    ​នៅក្នុង​សប្តាហ៍​នេះ តារា​កំប្លែង​រូបនេះ​បាន​ចែកចាយ​រូបភាព​លេងសើច​មួ​យស​ន្លឹ​ក​ចូលទៅ​កាន់​គណនី​បណ្តាញ​សង្គម​របស់គាត់​អំពី​ការសម្តែង​របស់ Gomez នៅលើ​ឆាក​តន្ត្រី​នៃ​ដំណើរ​ប្រគុំ​តន្ត្រី​ទេសចរណ៍ Revival របស់​នាង​ដែល​ស្ថិតនៅក្នុង​ឈុត​សម្លៀកបំពាក់​ខ្លាដំបង​ញី​ពណ៌​មាស​។​

​    ​នៅ​ពីលើ​រូបថត​មួយ​សន្លឹក​នេះ មាន​ពាក្យ​ពីលើ​មួយ​ឃ្លា​និយាយថា "​នៅពេល​អ្នកទិញ​សំបុត្រ​ចូល​មើល​តន្ត្រី​នៅ Craigslist " វា​មានន័យ​មិន​ខុស​អ្វី​ពី​ការសម្តែង​មួយ​ដ៏​អន់​របស់ Beyonce នាពេល​កន្លងទៅ​ឡើយ​។​

​    ​Rock បាន​ព្រលយ​ពាក្យ​មួយ​ម៉ាត់​ទៅលើ​រូបថត​មួយ​សន្លឹក​នេះ​ថា "​នេះ​គឺជា​ការពិត​"៕​

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់