4ac0e99e 4e75 4cdf 8815 8e302f689b67

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​រោង​ចាំចម្ការ​ស្វាយ​

    កណ្តាល ៖ មាន​ករណី​ធ្វើអត្តឃាត​ដោយ​ចងក​កើតហេតុ​នៅ​ថ្ងៃទី​១០​ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​៣០​នាទី យប់​នៅ​ចំណុច​ទួល​តា​មៀ​ច ស្ថិតក្នុង​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល  លុះ​ព្រឹក​ថ្ងៃទី​១១ ​មិថុនា​ទើប​ក្រុមគ្រួសារ​ដឹង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ៊​ន ថង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃទទឹង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១០ ខែ​មិថុនា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​ប្រហែល​២២ ​និង​១០​នាទី ឈ្មោះ​ ហ៊​ង ថង បាន​ប្រាប់​ប្អូនស្រី​ថា​ទៅ​បត់ ជើង​មួយ​ភ្លែត ហើយក៏​បាន​បាត់​ខ្លួន​ពេញ​មួយ​យប់​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៥ ​និង​១០​នាទី​ព្រឹក​មានឈ្មោះ​ សុខ ប្រិ​យ ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ និង​ឈ្មោះ ​កែន សាន ភេទ​ប្រុស អាយុ​៦៧ ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង​ជាមួយគ្នា បាន​ដឹកគោ​យកទៅ​ចង​នៅ​ព្រៃ​ខាងជើង​ភូមិ ដោយបាន​ដឹកគោ​ឆ្លងកាត់​ផ្លូវ ក្បែរ​ទួល​តា​មៀ​ច ក៏​ប្រទះឃើញ​ឈ្មោះ​ ហ៊​ន ថង ចងក សម្លាប់ខ្លួន ស្លាប់បាត់​រួចទៅហើយ នៅ​រោង​ចាំចម្ការ​ស្វាយ​របស់​អ្នកភូមិ​។ បន្ទាប់មក​បាន​ផ្អើលឆោឡោ រត់​ទៅប្រាប់​អ្នកភូមិ និង​ក្រុមគ្រួសារ​ឲ្យ​ទៅ​ជួយ​មើល​។​

    ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង ប៉ុស្តិ៍​ខ្ពប​បាន​ទៅដល់​កន្លែងកើតហេតុ និង​កម្លាំង​ជំនាញ​បច្ចេកទេស​ក្រុមប្រឹក្សាឃុំ​មេភូមិ​បាន​ពិនិត្យ​សាកសព ឃើញថា​ជនរងគ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​មិនមាន​ស្នាក​ស្នាម​អ្វី​ផ្សេង​ទេ និង​តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​ថា ជន រងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​និង​ផឹកស្រា​ជាប្រចាំ​។ ក្រោយ​ពិនិត្យ​សព រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់