adverise with khmeread 1

ស្គាល់អត្តសញ្ញាណស្ត្រីម្នាក់ត្រូវរថយន្តកិនដាច់ខ្លួនច្រើនកំណាត់នៅផ្លូវជាតិលេខ៧

   ត្បូងឃ្មុំ ៖ ស្ត្រី​ដែល​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៧​វត្ដ​ស្រែ​សៀម ឃុំ​ជី​រោ​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដាច់​ដងខ្លួន​ជាច្រើន​កំណាត់​ស្លាប់​ភ្លាមៗ​នោះ​ឥឡូវ​ស្គាល់​អត្ត​ស​ញ្ញា្ណ​នៅ​ហើយ​។​
    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​នេះ​រវាង​រថយន្ត​ដឹក​គ្រឿងសំណង់​និង​ម៉ូតូ ហើយ​ប៉ូលិស​មូលដ្ឋាន​បាន​ទៅដល់​ភ្លាមៗ​ដើម្បី​សម្រួល​ចរាចរណ៍​និង​វាស់វែង​តាម​មុខជំនាញ​។​
    ប៉ូលិស​និយាយថា ស្ត្រី​រងគ្រោះ​ឈ្មោះ​ម៉ុ​ន គុ​ន្ធី អាយុ​៤៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ត្រូវ​រថយន្ត​ដឹក​គ្រឿងសំណង់​បើក​បុក​ពីក្រោយ​ហើយ​កិន​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ដាច់​ដងខ្លួន​ជាច្រើន​កំណាត់​ស្លាប់​ភ្លាមៗ ខណ​:​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ទិញស្រូវ​លក់​វិញ​។​
    ប៉ូលិស​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា ដំបូង​ស្ត្រី​រងគ្រោះ​បាន​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​រ៉េ​វ៉ូ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1X-2048​ត្រឡប់មក​ទិញស្រូវ​លក់​។​
    ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0777​ដឹក​គ្រឿងសំណង់​ពេញ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន​។​
    លុះដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ទៅបុក​ស្ត្រី​រងគ្រោះ​ពីក្រោយ​ហើយ​កិន​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ដាច់​ជើង​ចេញពី​ខ្លួន​និង​ដាច់​សាច់​ជា​ដុំៗ​ស្លាប់​តែម្តង ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​
     ក្រោយពី​កើតហេតុ​ប៉ូលិស​បាន​ចុះទៅ​កន្លែងកើតហេតុ​នាំយក​ម៉ូតូ​និង​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕​

adverise with khmeread

មតិយោបល់