adverise with khmeread 1

Fan រុស្ស៊ី​លើកទ័ព​ច្បាំង​ឈ្នះ Fan អង់គ្លេស​ក្រោយ​បញ្ចប់​ការប្រកួត​រវាង​អង់គ្លេស​និង​រុស្ស៊ី​តែ​បន្តិច​

​    ​អំពើ​ហឹ​ង្សា​បាន​បន្ត​កើតឡើង​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​ទីក្រុង Marseille ខណៈ​ក្រុម​អ្នកគាំទ្រ​ប្រទេស​អង់គ្លេស​និង​រុស្ស៊ី​បាន​វាយតប់​គ្នា​នៅក្នុង​កីឡដ្ឋាន Stade Vélodrome ក្រោយ​លទ្ធផល​ក្រុម​ជម្រើសជាតិ​ទាំងពីរ​បានបញ្ចប់​ត្រឹម ១-១​។​

​    ​នៅពេល​កញ្ចែ​បាន​ផ្លុំ​បញ្ចប់​ការប្រកួត គេ​ឃើញ​ក្រុម​អ្នក​ក​គាំទ្រ​រុស្ស៊ី​បាន​ហែក​ទង់ជាតិ​អង់គ្លេស​និង​បាន​ដេញ​វាយ​គូប្រកួត​របស់ខ្លួន​យ៉ាង​អនាធិបតេយ្យ​។​

​    ​ប្រិយមិត្ត​អង់គ្លេស​រាប់រយ​នាក់​ត្រូវបាន​ដេញ​ប្រវាយប្រតប់​រហូត​ដល់ទី​លាន​បាល់ទាត់​ដោយ​ក្រុមជើងកាង​រុស្ស៊ី​ក្រោមរូបភាព​ដ៏​អាក្រក់​។ ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​ម្តងទៀត​នេះ​បាន​ចំណាយពេល​អស់ ៣០ នាទី​។​

​    ​ក្រុម​អ្នកគាំទ្រ​ជាមួយ​ក្មេង​តូចៗ​បាន​ព្យាយាម​ចាកចេញ​ពី​កន្លែង​ប៉ះ​ទ​ង្កិ​ច​គ្នា​ខណៈ​សន្តិសុខ​កីឡដ្ឋាន​បាន​ព្យាយាម​បញ្ចៀស​ស្ថានភាព​អាក្រក់​។ ទោះយ៉ាងណា​ក្រុម​អ្នកគាំទ្រ​ទាំងពីរ​បាន​ចាក​ចេញពី​កីឡដ្ឋាន​ដោយ​សុខ​សុវត្ថិភាព​រៀងៗ​ខ្លួន​។​

​    ​UEFA បានប្រកាសថា ពួកគេ​នឹង​បើក​ការស៊ើបអង្កេត​ចំពោះ​ឧប្បត្តិហេតុ​កាលពី​ម្សិលមិញ​នេះ ជាមួយ​អនាគត​ម្ចាស់ផ្ទះ​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ រុស្ស៊ី​ត្រៀម​ប្រឈមមុខ​ចំណាត់ការ​ធ្ងន់ធ្ងរ​ចំពោះ​ការចូលរួម​ក្នុង​អំពើហិង្សា​របស់​ពួកគេ​។​

​    ​មាន​ពាក្យ​ចចាមអារ៉ាម​ក្នុងការ​ប៉ះ​ទ​ង្កិ​ច​គ្នា​នេះ​ថា ប្រិយមិត្ត​អង់គ្លេស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​គាត់​ត្រូវបាន​រុញ​ទៅមុខ​រថភ្លើង​ក្រោម​ដី​ដោយ​ប្រិយមិត្ត​រុស្ស៊ី​។ ទោះយ៉ាងណា ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ប្រទេស​បារាំង លោក Julian King បាន​បញ្ជាក់ថា ជនរងគ្រោះ​ម្នាក់​នោះ​គឺជា​ស្ត្រី​បារាំង​ទេ​ប៉ុន្តែ​គាត់​មិនបាន​បញ្ជាក់ថា ជនរងគ្រោះ​ម្នាក់​នោះបាន​ជាប់ទាក់ទង​នឹង​ការ​ប៉ះ​ទ​ង្កិ​ចរ​វាង​ជន​អន្ធពាល​ឬ​យ៉ាងណាទេ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់