1bb235ee 0391 459c 8e4d 0b196c56e2d8

ឡើង​ផ្សា​ដំបូល​វិលមុខ​ផ្ងារ​ក្រោយ​ធ្លាក់​ពីលើ​ដំបូល​ក​ម្ពា​ស់​៤​ម៉ែត្រ​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​វិលមុខ​ផ្ងារ​ក្រោយ​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​៤​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី​១១​ មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ ​និង​១០​នាទី​នៅ​ចំណុច​ភូមិ​ព្រែករកា ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ដោក ពុទ្ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ  រស់នៅ​ភូមិ​ព្រែកស្លែង ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង មុខរបរ ជាង​ផ្សា​ដែក។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ផ្សា​ដំបូល​សំ​យ៉ាប​ផ្ទះ​ឲ្យ​គេ​នៅ​ភូមិ​កើតហេតុ​ខាងលើ​រហូតដល់​វេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​វិលមុខ​ធ្លាក់​ផ្ងារ​ក្រោយ​ពីលើ​សំ​យ៉ាប មាន​កំពស់​ប្រហែល​4​ម៉ែត្រ​បណ្ដាល​ឲ្យ​បែកក្បាល ចំ​ពីក្រោយ​ស្លាប់។​

    តាម​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ​និង​គ្រូពេទ្យ​បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​ហើយ​ធ្លាក់​មក​ដី​បណ្ដាល​ឲ្យ​ស្លាប់​ប្រាកដ​មែន​។ មន្ត្រី​សមត្ថ​​កិច្ច​ជំនាញ បានប្រគល់​សព​ជូន​គ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់