adverise with khmeread 958c5f49 0200 4937 8771 3802a783daea

ស្ត្រី​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​ទម្លាក់​ក្នុង​ទឹក​នៅ​ស្រុក​ស្អាង​

    កណ្តាល ៖ ស្ត្រី​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​សាកសព នៅ​ថ្ងៃទី​១១ ​មិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៥​ល្ងាច​កន្លងទៅនេះ​នៅ​ចំណុច​ក្នុង​ទឹកទន្លេ​បាសាក់​ត្រើយ​ខាងកើត ស្ថិតក្នុង​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ កៅអី សះ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ជន​​ជាតិខ្មែរ​អ៊ិ​ស្លាម ស្នាក់នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្តកណ្តាល មាន​ស្នាម​ដាច់​ក្ដោងច្រមុះ​(​ដាច់​បាត់​)​មុខរបរ​នេសាទ​(​ស្លាប់​)​។ ប្ដី​ឈ្មោះ​សា ការី​យ៉ា ភេទ​​ប្រុស ​អាយុ​២៨​ឆ្នាំ​ជនជាតិ ខ្មែរឥស្លាម មុខរបរ​នេសាទ​ត្រី មានកូន​០១​នាក់ អាយុ​០៦​ខែ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១១ ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩​ឈ្មោះ​ម៉ិច ស្ត្រ​ស់ ត្រូវជា​ម្តាយបង្កើត​របស់​ឈ្មោះ​ កៅអី​ សះ បាន​ត្រឡប់មក ពី​លក់​ត្រី ហើយ​ជួប​ឈ្មោះ​សឹក​គ្រី​យ៉ា​(​ត្រូវជា​ប្តី មនុ​ស្សគរ ថ្លង់) ​របស់ ជនរងគ្រោះ បានធ្វើ​កាយវិការ ប្រាប់​ម្តាយក្មេក​ថា​"​ខ្ញុំ​ភ្ញាក់​ពី​
​ដេក​ម៉ោង​០៦​ព្រឹក បាត់​ប្រពន្ធ​ខ្ញុំ​មិនដឹង​ទៅណា​ទេ​"​។​

    ពេលនោះ ឈ្មោះ​ស្ត្រ​ស់​ធ្វើ​កាយវិការ ប្រាប់ថា អត់​បាន​ជួប​ប្រពន្ធ​ឯង​ទេ​។ ពេលនោះ​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម បាន​ស្វែងរក ឈ្មោះ ​អី​សះ រហូតដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ទើប​ប្រទះឃើញ​សាកសព ឈ្មោះ​ កៅអី សះ នៅ​កន្លែងកើតហេតុ​ខាងលើ រួច​លើក​សាក​
​សព​ដា​ក់លើ​ទូក របស់​ឈ្មោះ​ ស្ត្រ​ស់ ដឹក​សំដៅ​មក​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​។​

    នៅវេលា​ម៉ោង​៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ទើប​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ពី​គ្រួសារ​សព​ខាងលើ​។ រហូតដល់​វេលា​ម៉ោង​៩​ និង​២០​នាទី យប់​មន្ត្រី​ជំនាញបច្ចេកទេស ខេត្ត​និង​ស្រុក​ពិនិត្យ​សាកសព​ឃើញថា សាកសព​ពាក់អាវ​ពណ៌​ផ្កាឈូក​ដៃ​វែង គ្មាន​ស្លៀកខោ (​ស្រាត​) ​មាន​កំពស់​១.៥០​ម៉ែត្រ​មាន ស្នាម​ដាច់​បាក់​ក្តោងច្រមុះ​ និង​ក្រោម​ភ្នែក​ខាងស្តាំ​ប្រវែង​៩​សង់ទីម៉ែត្រ​។​

    ក្រោយ​ពិនិត្យ​រួច សព​ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ តាម​ការសន្និដ្ឋាន​បឋម ជា​ករណីនេះ​ជា​អំពើ ឃាតកម្ម ហើយ​សមត្ថកិច្ច កំពុង​បន្ត​បើក​ការ​ស៊ើ​ប​អង្កេត ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

មតិយោបល់