adverise with khmeread Untitled 1

Jacqueline Wong ពេញចិត្តបុរសដែលមានគំនិតចាស់ទុំធ្វើជាមិត្តប្រុស

          បួនថ្ងៃមកហើយ តារាស្រី Jacqueline Wong បាន​ចូល​រួម​សន្និសីទ​កាសែត​ស្តីពីកម្មវិធី Mr. Hong Kong ។

នៅពេល​សួរនាំថា តើ​នាងនឹងឆ្លៀតឱកាស​នេះ​ ដើម្បី​ជ្រើ​សរើស​​មិត្ត​ប្រុស​ឬយ៉ាងណា Jacqueline បាន​និយាយថា “​​គ្មានបញ្ហាអ្វីទេ ប្រសិនបើ​អាចស្វែង​រក​បុរសដ៏ស័ក្តិសម​ម្នាក់​ ប៉ុន្តែ​ឥឡូវនេះយើងកំពុង​ជ្រើ​សរើស​កម្មវិធី Mr. Hong Kong ។ ខ្ញុំមិនសូវជា​បារម្ភខ្លាំងពីរឿងនេះទេ”។

          Jacqueline Wong បាន​និយាយថា នាងមើលឃើញ​បងប្អូនដែល​ជា​មិត្ត​រួម​ថ្នាក់ចាស់​របស់នាង​ធំពេញ​វ័យ​ ហើយ​មាន​អារម្មណ៍ថា ពួកគេស័ក្តិសម​នឹងចូល​រួម​ក្នុងកម្មវិធីប្រឡង​ផ្នែក​សម្រស់។ នៅពេល​សួរថា តើ​មាន​ចាប់អារម្មណ៍​នឹង​បងប្អូន​របស់ពួកគេទេ Jacqueline Wong បាន​ឆ្លើយ​តបថា “ខ្ញុំពេញ​ចិត្ត​បុរ​ស​ដែលចាស់​ចិត្តចាស់គំនិត”៕

adverise with khmeread

មតិយោបល់