adverise with khmeread 99814198 crimea large trans  eo i u9apj8ruoebjoaht0k9u7hhrjvuo zlengruma

ប្រជាជន ១០ ម៉ឺន​នាក់​រត់ចោលស្រុក​ខណៈ​រុស្ស៊ី​បញ្ចេញ​សាច់ដុំ​ទ័ព​នៅ​តំបន់​គ្រី​មេ​

    ​ការកាន់កាប់​តំបន់ Crimea របស់​រុស្ស៊ី​បានធ្វើឱ្យ​ប្រជាជន ១០ ម៉ឺន​នាក់​រត់​ចេញពី​ទីនោះ ពោល​គឺមាន​ចំនួន​ទ្វេដង​លើសពី​ការគិត​ទៀត​។ នេះ​បើ​យោងតាម​តួលេខ​ថ្មី​រៀបរៀង​ដោយ​អង្គការ​សប្បុរសធម៌​មួយ​របស់​អ៊ុយ​ក្រែ​ន​។​

​    ​ចំនួន​អ្នករត់​ចោលស្រុក​បាន​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ ពីព្រោះ​ការគាបសង្កត់​កាន់តែ​អាក្រក់​។​

​    ​តាំងពី​ទ័ព​រុស្ស៊ី​បានដាក់​ពង្រាយ​ទូទាំង​តំបន់ Crimea និង​រឹបអូស​យក​តំបន់​នេះ​ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ មក  អ្នក​ដែល​គ្មាន​ឆន្ទៈ​ទទួលយក​ច្បាប់​របស់​វិមាន​ក្រឹម​ឡាំង​បានចាប់ផ្ដើម​ចាកចេញ​ជា​បណ្តើរៗ​។ ភាគច្រើន​បាន​ផ្លាស់​ទៅ​រស់នៅ​អ៊ុយ​ក្រែ​ន និង​រដ្ឋធានី Kiev​។​

​    ​ភស្ដុតាង​ថ្មី​នៃ​ចំនួន​អ្នក​រត់គេច​ពី​ទឹកដី​គឺ​ច្រើនជាង​ការរំពឹងទុក​។ ប្រជាជន​ប្រហែល ២១.០០០ នាក់​មកពី​តំបន់ Crimea បាន​ចុះឈ្មោះ​ក្នុងប្រទេស​អ៊ុយ​គ្រែ​ន​ក្នុងនាម​ជា "​អ្នក​ផ្លាស់​ទីលំនៅ​ក្នុងប្រទេស​" ប៉ុន្ដែ​មាន​មនុស្ស​ជាច្រើន​ត្រូវបាន​គេ​ដឹងថា​មិនមាន​ឯកសារ​គ្រប់គ្រាន់​ទេ​៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់