adverise with khmeread Divorce 2089038b

ហេតុអ្វី​ខ្ញុំ​ត្រូវ​ប្រពន្ធ​លែងលះ​?

​    ​ហេតុអ្វី​ខ្ញុំ​ត្រូវ​ប្រពន្ធ​លែងលះ​? ជាការ​ពិត កាលពី​សប្តាហ៍​មុន​ជា​ខួបកំណើត​របស់ខ្ញុំ​។ ប្រពន្ធ​ខ្ញុំ​មិនបាន​ជូនពរ​ខួបកំណើត​ខ្ញុំ​សូម្បី​មួយ​ម៉ាត់​។ ឪពុកម្តាយ​ខ្ញុំ​ក៏​ភ្លេច ហើយ​កូនៗ​ក៏​ដូចគ្នា​។ ពេល​ខ្ញុំ​ចេញទៅ​ធ្វើការ សូម្បីតែ​អ្នកធ្វើការ​ជាមួយគ្នា​ក៏​អត់​ជូនពរ​ខួបកំណើត​ខ្ញុំ​ដែរ​។ ពេល​ខ្ញុំ​ចូល​បន្ទប់​ការិយាល័យ ស្រាប់តែ​លេខា​ខ្ញុំ​និយាយថា "​រីករាយ​ថ្ងៃកំណើត លោកនាយក​!"​។ ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ណាស់​។ នាង​បាន​អញ្ជើញ​ខ្ញុំ​ញ៉ាំ​អាហារ​ខាងក្រៅ​។ បន្ទាប់ពី​ញ៉ាំ​អាហារ​រួច នាង​អញ្ជើញ​ខ្ញុំ​ទៅផ្ទះ​របស់​នាង​។ យើង​ទាំង​ពីរបាន​ទៅ​ទីនោះ ហើយ​នាង​បាន​និយាយថា "​តើ​លោកនាយក​ប្រកាន់​ទេ ប្រសិនបើ​ចូល​បន្ទប់​គេង​របស់ខ្ញុំ​តែមួយ​ភ្លែត​?"​។ ខ្ញុំ​និយាយថា "​អូ​ខេ​"​។ នាង​ចេញទៅ​ក្រៅ​ប្រហែល ៥ នាទី និង​មកវិញ​ជាមួយនឹង​នំ​ខេ​ក​ខួបកំណើត ប្រពន្ធ​របស់ខ្ញុំ ឪពុកម្តាយ​របស់ខ្ញុំ កូនៗ​របស់ខ្ញុំ មិត្តភក្តិ​របស់ខ្ញុំ និង អ្នកធ្វើការ​ជាមួយ​ខ្ញុំ ហើយ​បាន​ស្រែកថា "​ភ្ញាក់ផ្អើល​ទេ​!!!" ខណៈនោះ​ខ្ញុំ​កំពុង​ស្រាត​រង់ចាំ​លើ​កៅអី​សា​ឡុង​។ នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ត្រូវ​ប្រពន្ធ​លែងលះ​!!!៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់