adverise with khmeread Untitled 1

រំលោភ​កុមារី​អាយុ​៥​ឆ្នាំ​សម្រេចបាន​៣​ថ្ងៃ​ជាប់​ខ្នោះ​

      ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​៥​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១១ មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
     
​     ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ ទន់ សន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់ ផ្លូវ​បេតុង ភូមិ ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  (​ឃាត់ខ្លួន​)   ។​
     
​    ​ចំណែក​ជ​រងគ្រោះ​ឈ្មោះ ស​.​ស​.​ភេទ ស្រី អាយុ ៥ ឆ្នាំ  ស្នាក់នៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ជាមួយ​ឪពុកម្តាយ​ផ្លូវ​បេតុង  ភូមិ ព្រែក​តា​ឡុង សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ   ។​
   
​    ​វត្ថុតាង​បន្សល់​នៅ​កន្លែងកើតហេតុ​៖ ខោ​ជើង​ខ្លី​រូប​តុក្កតា ចម្រុះ​ពណ៍​ចំនួន ០១ និង ស្បែកជើង​ជំ​ពាម​(​ជ័រ​) ពណ៍​បៃ​តេង​ចំនួន ០១ ។​
      ​
​    ​ប៉ូលិស​និយាយថា  នៅ​ថ្ងៃទី​០៩​មិថុនា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៧​យប់​កុមារី​រងគ្រោះ​បាន​ដើរ​ម្នាក់ឯង​ចេញពី​កន្លែង ស្នាក់​នៅក្នុង​រោង​កម្មករសំណង់​ផ្ទះល្វែង ភូមិ ព្រែក​តា​ឡុង ចាក់អង្រែ​ក្រោម ទៅ​មើល​ទូរទស្សន៍​នៅ​រោងស្នាក់នៅ​ម្តាយមីង​ឈ្មោះ ឃុ​ត មុំ (​ដែល​នៅក្បែរ​គ្នា​) ហើយ​ម្តាយបង្កើត​របស់​នាង​បាន​ដើរមក​មើល​ទូរទស្សន៍​តាម​ក្រោយ​ដែរ ។​
    
​    ​ពេលមកដល់​មិនឃើញ​កុមារី​រងគ្រោះ ក៏បាន​ប្រាប់​ប្តី​ហើយ​នាំគ្នា​ស្រែ​ករក​ក្នុង​ការដ្ឋាន​សំណង់ ពេលមកដល់​ផ្ទះល្វែង​កំពុង​សាងសង់ (​ចំណុចកើតហេតុ​) ស្រាប់តែ​ឮ​សំឡេង​ក្មេងស្រី​ស្រែកយំ ក៏បាន​នាំគ្នា​ចូលទៅ​មើលឃើញ​កុមារី​រងគ្រោះ​ត្រូវបាន​ស្រាតខោ ហើយ​ប្រដាប់ភេទ​មាន​ហូរឈាម​ចេញមក និង អាកា​រៈ​វង្វេងស្មារតី  ។​
    
​    ​ភ្លាមនោះ​ក្រុមគ្រួសារ​ក៏បាន​បញ្ជូន​កុមារី​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំណែក​ជនសង្ស័យ​គេចខ្លួនបាត់   ។​
    
​    ​លុះ​មកដល់​ថ្ងៃទី​១០​មិថុនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​២៥ នាទី កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់ កម្លាំង​ប៉ូលិស​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​នាំខ្លួន​ជនសង្ស័យ​៣​នាក់​ឈ្មោះ ទន់ សន , ឈ្មោះ ឈួន វេត និង​ឈ្មោះ សន ឌី​ណា ហៅ សន គន ជា​កម្មករសំណង់ ដែល​ដេក​នៅក្បែរ​កន្លែងកើតហេតុ​យកមក​សាកសួរ ។​
       ​
​    ​បន្ទាប់មក​នៅវេលា​ម៉ោង​១៦​និង​៤៥​នាទី​ប៉ូលិស​បាន​យក​រូបថត​ជនសង្ស័យ​ទាំង​៣​នាក់ ដាក់បញ្ចូល​ជាមួយ​រូបថត​ជនសង្ស័យ​៣​នាក់​ទៀត (​ដែល​បាន​ឃាត់ខ្លួន​កន្លងមក​) មក​ឲ្យ​កុមារី​រងគ្រោះ​ពិនិត្យមើល ហើយ​កុមារី​រងគ្រោះ​បាន​ចង្អុល​ចំ​រូបថត​ជនសង្ស័យ​ឈ្មោះ ទន់ សន  រួច​អះអាងថា​ជា​ជន​ដែល បាន​ចាប់​នាង​រំលោភ ។​
     
​    ​ពេលនោះ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទន់ សន ដើម្បី​ចាត់ការ​តាមច្បាប់ ដោយ​ការអនុញ្ញាត​ពី​លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
     
​    ​ចំណែក​ជនសង្ស័យ​០២ នាក់ ឈ្មោះ ឈួន វេត និង ឈ្មោះ សន ឌី​ណា ហៅ សន គន សមត្ថកិច្ច​ស្រាវជ្រាវ​រក​ពុំ​ឃើញ​មាន​ពាក់ព័ន្ធ​បទល្មើស​នេះ ក៏បាន​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​ធានា​យកទៅ​លំនៅដ្ឋាន​វិញ​នៅ​ថ្ងៃទី​១១​មិថុនា​២០១៦ វេលា​ម៉ោង​៥​ល្ងាច​៕​

adverise with khmeread

មតិយោបល់