adverise with khmeread Index

ទំនងជា​ស្រវឹងស្រា​បើករថយន្ត​Rav4​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​បាក់​អស់​៤​ផ្ទាំង​

    ​ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​Rav4 ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់ កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦ ក្បែរ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​កកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
      
​    ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​Rav4​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-0464 បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​។​
     
​    ​ពេល​បើក​មកដល់​កន្លែង​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បាក់​អស់​៤​ផ្ទាំង​។ ចំណែក​រថយន្ត​ដាច់​កាឡេ​ទៅមុខ​លែងរួច​។ បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ និង​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ  ៕​

adverise with khmeread

មតិយោបល់