adverise with khmeread Index

បើកម៉ូតូដោះអាវត្រូវបានក្រុមជនអន្ធពាល៦នាក់ ស្ទាក់វាយរបួសធ្ងន់ម្នាក់(វីដេអូខាងក្នុងអត្ថបទ)

    ភ្នំពេញ ៖ យុវជន​ម្នាក់ បន្ទាប់​ចេញពី​កន្លែង​ការងារ​សំណង់ ទាំង​រាងកាយ​ប្រឡាក់​ស៊ីម៉ង់ត៍​ហើយ​ជិះ​ម៉ូតូ​ឌុប​គ្នា​ដោយ​មិនបាន​កឹ​ប​ឡេវ លុះដល់​ពាក់​កណ្តាលផ្លូវ ត្រូវបាន​ក្រុម​ជន​អន្ធពាល​៦​នាក់ ចោទថា​ពួកគាត់​ថា​"​ជា​ក្រុមអ្នកលេង​បក្ខ​ផ្សេង​"​ហើយ នាំគ្នា​ស្ទាក់​ព្រួត​វាយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់ ចំណែក​មិត្ត​ភ័​ក្រ​រួមការ​ងារ​ម្នាក់ទៀត​រងរបួស​ស្រាល ។​
    អំពើហិង្សា​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ទល់មុខ​វត្ត​ត្រពាំង​ឈូក ភូមិ​ចែង​មែ​ង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
    បន្ទាប់ពី​ព្រួត​វាយ​ជនរងគ្រោះ​ឱ្យ​របួស​ធ្ងន់ធ្ងរ​ហើយ ពួក​ជន​អ​ន្ទ​ពាល ទាំងនោះ​នាំគ្នា​ជិះ​ម៉ូ​តូ​គេចខ្លួនបាត់ បន្សល់ទុក​ជនរងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ ។​
    ភ្លាមៗ​នោះគេ​នៅ​មិនទាន់​ស្គាល់ឈ្មោះ​ជនរងគ្រោះ​ទាំង​២​នាក់​នៅឡើយ​៕​

 

adverise with khmeread

មតិយោបល់